កូវីដ​១​៩​៖​ ​វៀតណាម​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ដល់​គ្រួសារ​ក្រីក្រ​មុនគេ​ ​ស​ប្តាហ៍​នេះ​

នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដល់​ក្រុម​អាទិភាព​ ​ក្នុង​ស​ប្តាហ៍​នេះ​។​

​អំឡុង​កិច្ចប្រជុំ​ ​កាលពី​ថ្ងៃ​ទី​២​ ​មីនា​ ​២​០​២​១​ ​លោក​ ហ្វុ​ក​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​គ្រួសារ​ក្រីក្រ​ស្ថិត​ក្រោម​ការ​អនុគ្រោះ​លើ​ការ​ព្យាបាល​ ​និង​ក្រុម​អាទិភាព​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​សម្រេច​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ឲ្យបាន​លឿន​។​ ​ក្រុម​អាទិភាព​ ​សំដៅ​លើ​កម្លាំង​នគរបាល​ ​យោធា​ ​និង​បុគ្គលិក​ពេទ្យ​ ​ហើយ​ក្រៅពី​នេះ​ ​ក៏មាន​គ្រូបង្រៀន​ ​បុគ្គលិក​ទូត​ ​មន្ត្រី​អន្តោប្រវេសន៍​ ​និង​គយ​ ​ដែល​ធ្វើការ​លើ​សេវាកម្ម​សំខាន់​ៗ​ ​ដូចជា​ការ​​​ដឹកជញ្ជូន​ ​មនុស្ស​អាយុ​៦​៥​ឆ្នាំ​ ​ឬ​ ​ច្រើនជាង​នេះ​។​ ​អ្នក​ដែល​កំពុង​ប៉ន​ប៉ង​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​និង​អ្នក​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ ​ក៏​ស្ថិត​ក្នុង​បញ្ជី​អាទិភាព​ដែរ​។​

​វៀតណាម​បាន​បញ្ជាទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​៣​០​លាន​ដូ​ស​ ​ក្នុង​នោះ​ ​ជាង​១​១​ម៉ឺន​ដូ​សត្រូវ​បាន​បញ្ជូន​មកដល់​ហូ​ជី​មិញ​ហើយ​ ​កាលពី​ស​ប្តាហ៍​មុន​៕​ ​ប្រភព​ពី​ ​v​n​express​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner