សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួចនិងរក្សាទុកសារធាតុញៀន

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួច (លួចលុយចំនួន៥៦០០ដុល្លារអាមេរិក ) និងរក្សាទុកសារធាតុញៀន កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបលុយ នៅក្នុងបុរីលឹមឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីពេលកន្លងទៅ ។

លោកជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៥១Lផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទី០២ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៊ (ជនសង្ស័យទាំងពីរនាក់មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner