យុទ្ធនាការចាក់វ៉ាក់សាំងកូវិដ.១៩ ជូនដល់មេ បញ្ជាការ បញ្ជាការរង នាយទាហាន ពលទា ហាន កងឯកភាពចំណុះយោធ ភូមិភាគទី៤
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មេបញ្ជាការ បញ្ជាការរង នាយទាហាន ពលទាហាន ចំណុះឲ្យយោធភូមិភាគទី៤ រួមទាំងកងទ័ពការពារអាកាស និងវរៈនគរបាលការពារព្រំដែន កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ.១៩ នៅទីបញ្ជាការយោធភូមិភាគទី៤ ។
តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភមិភាគទី៤ និង ជាមេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នេះ ដោយមានកិច្ចសហការរវាង ក្រុមគ្រូពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ ដែលបានចាប់ដំណើរការចាក់លើកទី១ចាប់ពីថ្ងៃទី២៦ ខែកុម្ភះ មកដល់ ថ្ងៃទី០២ មីនា ២០២១ មានចំនួនសរុប ១៤ពាន់៨១៧នាក់ ស្រី៥៨៥នាក់ ហើយអ្នកមិនបានចាក់មានចំនួន ៣៨៧នាក់ ស្រី១២៩នាក់ ។
សម្តេចពិជ័យសនា ទៀ បាញ់ បានឲ្យដឹងដែថា កងយោធពលខេមរភូមិន្ទ ដែលត្រូវបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩មុនគេនៅថ្ងៃនេះ មានទាំងមេបញ្ញាការ បញ្ជាការរង នាយទាហាន ពលទាហាន ជាកងឯកភាពចំណុះយោធភូមិភាទី៤ ។ សម្តេចពិជ័យសេនា ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ក្នុងសហគមន៍យើង»។ស្របខណៈ ពេលស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភះ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។ នៅក្នុង ស្ថានភាពពេលនេះ ក្រុមគ្រូពេទ្យជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជម្ងឺកូវីដ១៩ ។
សម្តេច ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លំាងទំាងអស់ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន វិធានការណ៍ ៣កុំ ៣ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពយោធិន និង កុំជឿតាមពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនេះ ដោយបច្ចុប្បន្នប្រទេសយើងក៏នៅមានការខ្វះខាតនូវថ្នាំវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ហើយវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ មិនទាន់ចាក់បានមនុសគ្រប់រូប តែទោះបីយ៉ាងណាក៏រាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នាផងដែរ ។
សម្តេចពិជ័យសេនាក៏បានស្នើរ ក្នុងឱកាសពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមឲ្យបងប្អូនកងកម្លាំងទាំងអស់ ត្រូវធ្វើការកាត់បន្ថយនូវការជួបជុំ ព្រមទាំងរក្សាឲ្យបាននូវគន្លាតសុវត្ថិភាព ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និង ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយសម្អាតដៃដោយលាងទឹកនឹងសាប៊ូ អាល់កុល ឬ ជែល ជាដើម ។ ដើមី្បទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ខាងមុខនេះ សម្តេច ក៏បានឧបត្ថម្ភ នូវថវិកាមួយចំនួន ដល់ទីបញ្ជាការយោធភូមិភាគទី៤ និង កងពលធំអន្តរាគមន៍លេខ២ ព្រមទាំងកងឯកភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ផងដែរ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប




