សាហាវម្ល៉េះ ! នារីស្រស់ស្អាតម្នាក់ត្រូវជនជាតិ ចិនជាសង្សារ អារ ក សម្លាប់ក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នារីស្រស់ស្អាតម្នាក់ត្រូវជនជាតិ ចិនជាសង្សារ អារ ក សម្លាប់ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទុបជួលស្ថិតក្នុងភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំជាបុគ្គលិកបម្រើការងារក្នុងកាសុីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine(កាសុីណូក្រៅប្លុកកាសុីណូចាស់ ដែលជនជាតិខ្មែរអាចចូលលេងបានឬហៅក្រុមកាសុីណូខ្មែរ)។

ប្រភពនោះបានបង្ហើបដែរថា ៖ តាមពិតរឿងនេះ ត្រូវបានគេព្យាយាមបិទ ប៉ុន្តែត្រូវជ្រៀតបែកធ្លាយបាន ពោលគឺការស្លាប់របស់នាងស្រីស្រស់រូបស្អាតក្មេងខ្ចីនោះសង្ស័យតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែដល់ពេលល្ងាចហើយទើបដឹង គឺនៅពេលពេលមានមនុស្សទៅគោះទ្វារទៅរកនៅបន្ទប់ជួល ។

ប្រភពមួយទៀតថា មុនពេលកើតហេតុឬដឹងរឿងនេះ គឺនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តរួមការងារ បានវិលត្រឡប់មកពីធ្វើការវិញ។ លុះមកដល់បន្ទប់ ឃើញបិទទ្វារចាក់សោរ ខ្ជាស់ជាប់។
ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮ ទើបយកកូនសោរចាក់ទ្វារ ក៏ស្រាប់តែឃើញ សព ឈ្មោះ ហួន ស្រីដេកស្លាប់លើគ្រែពូកដោយមានឈាមជាប់និងដងខ្លួន និងកផង ។

សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថនិងមន្ត្រីអាជ្ញាធរបានដុតដៃដុតជើងដើម្បីបំបែករឿងក្តីឃាតកម្មរបស់ជនជាតិចិនលើជនជាតិខ្មែរនេះហើយ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner