កម្ពុជា-កូរ៉េចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន

រាជធានីភ្នំពេញ៖ពិធី ចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នាមួយបានធ្វើឡើង រវាង ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ ដើម្បីរួមកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន កាន់តែប្រសើរឡើងថែមទៀត។

តាមរយៈកិច្ចព្រមព្រៀងនេះដែរគេរំពឹងថា យុវជននៃប្រទេសទាំងពីរនឹងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈកម្មវិធីផ្លាស់ប្ដូរទំនាក់ទំនង ការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពយុវជនផ្សេងៗ ជាច្រើនទៀត។

យោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២១នេះបានឱ្យដឹងដែរថាអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ។ គួរបញ្ជាក់ថា កន្លងមកភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានធ្វើកិច្ចសហការគ្នាលើវិស័យនានា ដើម្បីបង្កើនប្រយោជន៍រួម និងលើកកម្ពស់ការរឹតចំណងទំនាក់ទំនងទ្វេភាគី៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner