អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ជនមានពិការភាព គឺជាកោសិកាអភិវឌ្ឍសង្គម ដែលមិនអាចខ្វះបាន

អត្ថបទដោយ៖
ជា សេឌី

 

លោកជំទាវ ឡុង បូណារេត អភិបាលរង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ បានថ្លែងថា ជនមានពិការភាព គឺជាកោសិកាអភិវឌ្ឍសង្គមដែលមិនអាចខ្វះបាន   ។ លោកជំទាវ មានប្រសាសន៍បែបនេះគ្រាដែលលោកជំទាវ បានអញ្ជើញជាធិបតីភាពនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ដែលបានប្រារព្ធឡើងនៅបណ្ណាល័យខេត្តកំពង់ស្ពឺ ដែលមានរយៈពេលចាប់ពីថ្ងៃ ០២-០៣ ខែមីនា ឆ្នាំ ២០២១។

លោកជំទាវបានបន្តទៀតថា÷ ទស្សនទាន នៃពិការភាព និងភាពចុះខ្សោយ នៃសរីរាង្គ និងទស្សនាទាន ទូទៅអំពីការបង្កលក្ខណៈងាយស្រួលក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងអន្តរជាតិ និងលើកកម្ពស់ការបង្កលក្ខណៈងាយស្រួលគោលការណ៍ជាសកល នៃការទៅដល់ការចេញ ចូល ការផ្លាស់ទី និងការប្រើប្រាស់ទស្សនាទាន នៃការរចនាជាសកល និងការសម្របសម្រួលសមស្រប (សមភាព និងសមធម៌)។ ការធ្វើឱ្យប្រសើរឡើងលើការបង្កលក្ខណៈងាយស្រួលនៅតំបន់ទីប្រជុំជន  និង បទដ្ឋានបច្ចេកទេសនៃហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល និងការអនុវត្តជាក់ស្តែងលើការពិនិត្យជាផ្ទៀងផ្ទាត់រវាងទ្រឹស្ដី និងសំណង់អគារ ជាក់ស្ដែងដោយប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់ ដែលមិនមានលក្ខណៈបច្ចេកទេស។

លោកជំទាវមានជំនឿយ៉ាងមុតមាំថា÷ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលទទួលបាននាពេលនេះ នឹងយកទៅផ្សព្វផ្សាយបន្តនៅតាមអង្គភាពរៀងៗខ្លួនជាក់ជាមិនខាន។

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានមតិ  ថា ដើម្បីឆ្លើយតបនូវកង្វល់ទាំងអស់នេះបានលុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងស្ថាប័នជាតិអន្តរជាតិ  អង្គការវិស័យឯកជនន និងក្រុមគ្រួសារ ឲ្យបានផុសផុលនៅក្នុងការគាំទ្រ នឹងបង្កលក្ខណៈដល់បងប្អូនជាជនមានពិការភាពអោយមានឱកាសចូលរួម និងបញ្ចេញនូវសមត្ថភាពរបស់គាត់ព្រោះថា ជនមានពិការភាពគ្រប់រូបមិនមែន សុទ្ធតែពិការអសមត្ថភាពទាំងអស់នោះឡើយ។ ដូចនិយមន័យ ជនមានពិការភាពបានកំណត់គឺសំដៅទៅលើអ្នកទាំងឡាយណាដែលមានភាពខ្សោយរយៈពេលយូរផ្នែកកាយសម្បទា ផ្លូវចិត្ត សតិបញ្ញា ឬញាណដឹង ដែលនៅពេលជួបប្រទះឧបសគ្គ អាចរារាំងពួកគេមិនឲ្យចូលរួមបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាព ក្នុងសង្គមដោយស្មើភាព​គ្នាជាមួយអ្នកដទៃបាន។ លើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោល​នយោបាយជាច្រើនបន្តបន្ទាប់ ដូចជាលិខិតបទដ្ឋានគតិយុត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner