យានយន្ដជាង 45 ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ2020

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 មានយានយន្ដចំនួន 456,574 គ្រឿងបានចុះបញ្ជី ដោយក្នុងនោះមានរថយន្ដធុនស្រាលចំនួន 70,631 គ្រឿង, រថយន្ដធុនធ្ងន់ចំនួន 15,342 គ្រឿង និងម៉ូតូ ចំនួន 370,601 គ្រឿង (ធ្វើផ្លាកលេខ)។

គិតពីឆ្នាំ2016-2020 មានយានយន្ដសរុបចំនួន 2,650,107 គ្រឿង បានចុះបញ្ជី ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន 318,345 គ្រឿង, រថយន្ដធុនធ្ងន់ ចំនួន 71,469 គ្រឿង និងម៉ូតូចំនួន 2,260,293គ្រឿង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។
ដោយឡែកការចេញប័ណ្ណបើកបរយានយន្ដនៅក្នុងឆ្នាំ2020 សរុបចំនួន 242,302 គ្រឿង ក្នុងនោះ មានរថយន្ដ ចំនួន 154,968 គ្រឿង និងម៉ូតូ ចំនួន 14,261 គ្រឿង។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅឆ្នាំ2020 ក្រសួងសាធារណការបានធ្វើការត្រួតពិនិត្យសរុបចំនួន 397,746 គ្រឿង។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ2021 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ ការកែសម្រួលបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួននេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី1 ខែមីនា ឆ្នាំ2021 នេះតទៅ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការកែសម្រួលបញ្ចុះអត្រាអាករពិសេសនេះ អាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើងលើសឆ្នាំ2020 ដែលនាំឱ្យចំណូលពន្ធអាករកើនឡើងផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner