ដោយសារតែមើលខ្សែភាពយន្តចិន ទើបជម្រុញឲ្យលោកគង់ចាន់ ទីណា បន្តលើកស្ទួយកីឡាហាប់គីដូរហូតមានអ្នកចាប់អារម្មណ៍ចូលរួមហ្វឹកហាត់ច្រើន

អត្ថបទដោយ៖
សារ៉ាន ទីងី

ហាប់គីដូគឺជាប្រភេទកីឡាប្រយុទ្ធមួយដែលមានដើមកំណើតនៅប្រទេសកូរ៉េ វាបានលំហូចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៦០មកម្លេះ ហើយ កីឡាមួយប្រភេទនេះនៅកម្ពុជា កាលពីទស្សវត្តឆ្នាំ១៩៦០ គឺសូវមានអ្នកចាប់អារម្មណ៍ហ្វឹកហាត់ច្រើនឡើយ។លុះចូលដល់របបកម្ពុជាប្រជាធិបតេយ្យដែលកាន់អំណាចដោយប៉ុលពត កីឡាហាប់គីដូដែលមានប្រភពមកពីប្រទេសកូរ៉េមួយនេះស្ទើតែបាត់អត្តសញ្ញណបាត់ប្រទេសប្រទេសកម្ពុជាទៅហើយ ដោយសារតែការសំកាប់សំលាប់ពីរបបប៉ុលពត។

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ និងប្រទេសកម្ពុជាត្រូវបានរៀបចំហេដ្ឋារចនាសមញព័ន្ធឡើងវិញ ធនធានដែលចេះហាប់គីដូនៅសេះសល់ពីរបបកម្ពុជាប្រជាធិបតេយ្យមាន លោក គ្រូអ៊ឹង សំរ៉េច បានចាប់ផ្តើមបំផុសចលនាគៀងគរសិស្សហ្វឹកហាត់ឡើងវិញ។

នៅក្នុងជំហ៊ានចលនាគៀងគរសិស្សថ្មីចូលរួមហ្វឹកហាត់ឡើងវិញនោះ ក៍បានអន្ទងចិត្ត លោក គង់ ចាន់ ទីណា ដែលកំពុងតែជាប់ចិត្តជាមួយក្បាច់គុនចិន តាមរយៈការទស្សនាខ្សែវីដូអូ ឲ្យសម្រេចចិត្តហ្វឹកហាត់ចាប់យកជំនាញកីឡាហាប់គីដូ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលើកស្ទួយអភិវឌ្ឍកីឡាហាប់គីដូនៅកម្ពុជា។
ក្រោមការជួយជ្រុំជ្រែងពីព្រឹទ្ធិចារ្យ សេង គឹមសុង និង ព្រឹទ្ធិចារ្យ សាន គឹមស៊ាន ដែលជាសមាជិកហាប់គីដូពិភពលោក ពីសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩១ កីឡាហាប់គីដូនៅកម្ពុជាបានរីកដុះដាលឡើងវិញ រហូតជួយឲ្យ លោក គង់ ចាន់ទីណា អភិវឌ្ឍសមត្ថភាពទទួលបានខ្សែក្រវ៉ាត់ខ្មៅ៦ដាន់ និង ទទួលតំណែងជាអគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងអាណត្តិ ឯកឧត្តម ម៉ក់ សំអុល ជាប្រធានសហព័ន្ធ និង លោក គង់ ចាន់ទីណាជាអគ្គលេខាធិការ ព្រមជាមួយការជួយជ្រុំជ្រែងពី ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង អគ្គលេធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានជម្រុញឲ្យកីឡាហាប់គីដូ ដែលជាប្រភេទកីឡាប្រយុទ្ធមួយត្រូវបានបញ្ជាបចូលទៅក្នុងអង្គភាពកងកម្លាំងហ្វឹកហាត់ធ្វើជាជំនាញ ដើម្បីជាមូលដ្ឋានគ្រឹះនៃក្បាច់គុនអនុវត្តពេលចុះបង្ក្រាបបទល្មើសផ្សេងៗ។ក្រៅពីការផុសផុលនៅក្នុងអង្គភាពកងកម្លាំងហើយនោះ ក្បាច់គុនមួយនេះ ក៍បានទាក់ទាញចំណាប់អារម្មណ៍ឲ្យយុវ័យកម្ពុជាចូលហ្វឹកហាត់យ៉ាងផុសផុលផងដែរ ព្រោះពួកគេគិតថា ហាប់គីដូជាក្បាច់គុនជួយរំដោះគេបានពីទុក្ខអាសន្ន។

គួររំលឹកថា លោក គង់ ចាន់ទីណា បានចូលហ្វឹកហាត់កីឡាហាប់គីដូ នៅក្នុងឆ្នាំ១៩៨៧ អ្វីដែលអន្ទងចិត្តឲ្យ លោក ចាប់យកជំនាញហាប់គីដូនេះ គឺដោយសារតែទស្សនាខ្សែភាពយន្តចិន៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner