ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ)ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១នេះ ករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ) កេីតឡេីងនៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ២០២១ម៉ោង០២”០០នៅចំនុចបណ្តោយផ្លូវលេខ៥ក្រុមទី៥ភូមិ ៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ តែត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េត ចន្ទ័សីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១A ផ្លូវលេខ ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ ។ ចំណែកជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១ឈ្មោះ ម៉ៅ សុីម៉េង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។ ទី២/ឈ្មោះ ស៊ុម ធី ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន) ។ និងទី៣/ឈ្មោះ ហ្វី សឹកគ្រី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ (មានសារធាតុញៀន)។

ដោយឡែកសម្ភារៈដកហូត មាន ៖
1/ម៉ូទ័របាញ់វីសចំនួន ០១
2/ខ្សែរភ្លើងមួយដុំ

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចាក់សោរផ្ទះត្រឹមត្រូវរួចបានចេញទៅក្រៅបាត់លុះស្អែកឡើងបានត្រឡប់មកផ្ទះវិញឃើញរបងផ្ទះចំហរនិងបង្អួចឃើញស្នាមគាស់បាក់ចំរឹងដែក ជនរងគ្រោះបានចូលទៅមើលសំភារះក្នុងផ្អះមានសភាពរព៉ាត់រព៉ាយរើរកកាយបានបាត់សំភារះមួយចំនួនក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមទាំងវត្ថុតាងនៅចំនុចភូមិ៣សង្កាត់ច្រាំង១ថ្ងៃទី០៣ខែ០៣ឆ្នាំ២០២១វេលាម៉ោង១០ និង៣០នាទីយកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner