គ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក្ត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទទួលបានប្រាក់ឧត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ដឹកនាំដោយឯកឧត្តម សូ ម៉ារ៉ា

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្ស ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំង និងសួរសុខទុក្ខពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័ក្តតាមសង្កាត់ទាំង ១១ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដូនពេញ នឹងមានការរួមដំណើរពី ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន អនុប្រធានប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌ បានទៅដល់គ្រប់ទីតាំងចត្តឡីស័ក្ក និងបានសួរសុខទុក្ខដល់គ្រួសាររងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ ដែលបានជះឥទ្ធិពលរួមដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក ពិសេសបញ្ហាសេដ្ឋកិច្ច ។

ដើម្បីរួមចំណែកការលំបាកចែករំលែកសុខទុក្ខជាមួយបងប្អូនប្រជាជនខ្វះខាត ឯកឧត្តមសូ ម៉ារ៉ា បានចែកអំណោយដល់គ្រួសារ ប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័ក នៅផ្ទះលេខ 133QE0និង ផ្ទះលេខ 133HE0 ផ្លូវលេខ154 មានពីរគ្រួសារ ស្នាក់នៅជាអចិន្ត្រៃយ៍ មានសមាជិកចំនួនម10នាក់ ទទួលបានអង្ករ 25kg សាច់ជ្រូក 2kg បន្លែ+សាច់គោងៀតមួយកញ្ចប់ និងថវិការ 150,000៛ ក្នុងមួយគ្រួសារ ។ ដោយឡែកគ្រួសារជួលស្នាក់នៅបណ្តោះអាសន្ន 6បន្ទប់ មានសមាជិក10នាក់ ទទួលបាន អង្ករ50kg សាច់ជ្រូក 2kg បន្លែ+សាច់គោងៀតមួយកញ្ចប់ និងថវិការ 500,000៛។

ឯកឧត្តម សូម៉ារ៉ា បានបញ្ជាក់ថា សកម្មភាពនេះ នឹងបន្តទៅជាប់រហូតដើម្បីបន្តដោះស្រាយជីវភាពជូនប្រជាជនយើង ដោយមិនទុកឲ្យនណាម្នាក់ឯកកោ ឬស្លាប់ដោយសារខ្វះស្បៀង ដោយយើងមិនបានដឹងនោះឡើយ ។
ប្រជាជនបានសំដែងនូវសមានចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាជនទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តម សួន រិនឌី បានឧបត្ថម្ភថវិកា ១០០ដុល្លារ ដល់ លោក លោកស្រី មេភូមិ ទាំង១៤ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner