ក្លឹបបិសាចក្រហម Man UTD ទាមទារយកកីឡាករម្នាក់ ពីក្លឹបនៅអុីតាលី ប្រសិនបើមិនសងលុយ

បបិសាចក្រហម Manchester United កំពុងទាមទារឮចង់បានខ្សែប្រយុទ្ធ​ Lautaro Martinez ឬ ខ្សែ​ការពារ​​​​​​​ ​​​​​​​​​​​​Milan Škriniar ពីឲ្យក្លិប​​​​អ៊ីតាលី Inter Milan ដើម្បីជាថ្នូរជំពាក់ចំនួន ៤៣លានផោន​​​ (ស្មើនឹងប្រមាណ ៦០លាន​ដុល្លារ) ពីការ​ទិញ​​​ ខ្សែប្រយុទ្ធ Romelu Lukaku  ។

គួររម្លឹកថា​​ កាលពីឆ្នាំ២០១៩ Inter Milan បានទិញ Lukaku ពីក្លិប Man United ក្នុងតម្លៃដល់ទៅ ៧៥លានផោន ប៉ុន្តែ ​​​​​​​​​​​​នៅជំពាក់ជាង ៤៣លានផោនទៀតឯណោះ​​ ។​ យោងតាម​ការព្រមព្រៀងរបស់ភាគីទាំងពីរគឺ Inter ត្រូវបង់ការប្រាក់ឲ្យ Man UTD ចំនួន ៤.៣២ លានផោន បើសិនជាខកខានមិនបានបង់ ។ ទាក់ទងនឹងការជំពាក់នេះ Man UTD បានដាក់សំណើ​ដ៏គួរឲ្យ​ចាប់អារម្មណ៍​ទៅ Inter Milan ដោយសុំយកខ្សែប្រយុទ្ធ  Lautaro Martinezឬ ខ្សែការពារ Milan Škriniar ជាថ្លៃការ​​ប្រាក់នេះ ។

សូមបញ្ជាក់ថា ដោយសារវីរុសកូវីដ១៩ ក្លិបជាច្រើននៅតំបន់អឺរ៉ុប កំពុង​​ប្រឈម​​នឹងវិបត្តិ​ហិរញ្ញវត្ថុធ្ងន់ធ្ងរដល់ថ្នាក់ប្រធានក្លិប Inter Milan បានប្រកាសស្វែងរកដៃគូ​សហការ​ ស្រប​ពេល​​ដែលសប្តាហ៍នេះ Inter Milan ទើបតែប្រកាសថាក្លិបនឹងបញ្ចប់​កុងត្រា​​​​ជាមួយក្រុ​​មហ៊ុន​សំបកកង់ Pirelli បន្ទាប់ពីសហការគ្នាអស់រយៈ​កាលជាង២៦ឆ្នាំកន្លងមក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner