រដ្ឋបាលខេត្តក្រចេះ ប្រារព្ឋខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ៨មីនា ឆ្នាំ២០២១ ក្រោម​ប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍​ក្នុង​បរិការណ៍ជម្ងឺកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានប្រារព្វខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍ជម្ងឺកូវីដ-១៩។ ពិធីនេះមានកាអញ្ចើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិ ងលោកជំទាវ -ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ។

          ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ៖ ទិវា៨មីនា គឺជាទិវារំលឹកដល់ការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានន័យថា​ ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ នៅប្រទេសកម្ពុជាស្ត្រីមានចំនួនច្រើនជាងបុរស ដូច្នេះការអភិវឌ្ឍប្រទេសជាតិ ត្រូវតែគិតគូរពីថាមពលរបស់ស្ត្រីឲ្យដូចជាបុរស ដូចប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការជួយស្ត្រីគឺជួយខ្លួនឯង ។

          ឯកឧត្តម បន្តថា៖ ផ្អែកលើមូលដ្ឋានសុខសន្តិភាពការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ពិសេសកំពុងបន្តអនុវត្តដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីរួមកំណើនការងារសមធម៌និងប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលបានដាក់ចេញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ក្មេងស្រីនិងក្រុមជនងាយរងគ្រោះ ជាវិស័យអទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអតិភាពដទៃទៀតផងដែរ ស្ត្រីគឺជាតួអង្ករួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានានូវប្រសិទ្ធភាពបរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព ដូច្នេះសមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាពនិងកិច្ចការអភិវឌ្ឍន៍ ។

ឯកឧត្តមបន្ថែមថា ការផ្ទុះឡើងនៃជំងឺកូវី១៩ នាចុងខែធ្នូឆ្នាំ២០១៩ បានបង្កឲ្យបណ្ដាប្រទេសនានាលើសកលលោក រួមទាំងប្រទេសកម្ពុជាផង ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកសុខភាពសាធារណៈសេដ្ឋកិច្ច និងសង្គម ជំងឺកូវី១៩បានបង្កផលប៉ះពាល់ជាអវិជ្ជមានលើស្ថានភាពសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ។ ហើយស្ត្រីនិងក្មេងស្រីរងនូវផលប៉ះពាល់ខ្លាំងជាងបុរស និងក្មេងប្រុសទាំងផ្នែកសេដ្ឋកិច្ច ការអប់រំ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការទទួលបានសេវាថែទាំសុខភាព ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បងដែលអាចទទួលរងផលប៉ះពាល់មុនគេ ហើយផលពិបាកនេះដែលកើតចេញពីជម្ងឺកូវីត១៩ និងបង្កអោយមានវិសមភាពកាន់តែខ្លាំង។

ឯកឧត្តម អភិបាលខេត្ត ក៍បានធ្វើការកោតសរសើរចំពោះមន្ត្រីកិច្ចការនារី អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រស្ត្រី ក្មេងស្រី និងក្រុមងាយរងគ្រោះដោយបានធ្វើការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយជា(ឃីតជាកញ្ជាប់) ឬជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ជនរងគ្រោះ ។

 ឯកឧត្តម ក៏បានធ្វើការស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកប ដោយអនាម័យ និងប្រុងប្រយ័ត្នក្នុងគន្លងថ្មីនៃបរិបទសង្គម នឹងត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ និងឲ្យបានខ្ជាប់ខ្ជួននូវ   ៣កុំ នឹង៣ការពារ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានរៀបចំពិធីមង្គលនានាសូមឱ្យពិនិត្យឲ្យបានច្បាស់លាស់និងកាត់បន្ថយនូវការទទួលភ្ញៀវក្នុងកម្រិតសមរម្យ ជៀសវាងការជួបជុំមនុស្សច្រើន ដែលជាមុខសញ្ញានៃការចម្លងនៃជំងឺកូវីដ១៩ ចូលទៅសហគមន៍របស់យើង ៕ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner