លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារជូនពរលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

ក្នុងសារលិខិតរបស់ លោកជំទាវកិត្តិសង្គបណ្ឌិត បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ និងបានបួងសួងសុំអោយគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុងលោកតាមជួយបីបាច់​ថែរក្សា លោកជំទាវ តៅ តឿន និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តម​ប្រយោជន៍ជាតិ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាក​របស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើអោយប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner