កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហ្វឹកហាត់​បំប៉នជំនាញលើកទី១ ក្នុងការបង្ការ សង្គ្រោះ ពន្លត់អគ្គីភ័យ

ដោយបានការអនុញ្ញាតពី នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១  បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី១ លើការងារបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ ស្របផែនការ ទិសដៅការងារ ប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ វគ្គបំប៉នជំនាញ លើកទី១នេះធ្វើឡើងក្រោយទទួលបានការផ្តល់រថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។

      ដើម្បីបង្កើនសមត្ថភាព ចំណេះជំនាញក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងឧបទ្ទវហេតុអគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជរការ កងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញលោកវរសេនីយ៍ឯក សេក ហេង នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ មកធ្វើជាគ្រូឧទ្ទេសនាមដល់សិក្ខាកាមនៃកងរាជអាវុធហត្ថ ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ លើកទី១នេះ ។

     សិក្ខាដែលបានទទួលការឣនុវត្តជាក់ស្តែងលើបច្ចេកទេសបញ្ជារថយន្តពន្លត់ឣគ្គីភ័យ របៀបរបបលើការតបណ្តាញឧបករណ៍បាញ់ពន្លត់ និងប្រើប្រាស់លើបំពង់ពន្លត់ ក្រោមការបង្ហាត់បង្ហាញដោយលោកវរសេនីយ៍ត្រី ឈួង សុវណ្ណារ៉ា និងលោកវរសេនីយ៍ត្រី អ៊ុង នីន ការិយាល័យជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

    លោកវរសេនីយ៍ឯក សេក ហេង នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះលោកពិតជាកិត្តិយសដែលបានធ្វើបទបង្ហាញ និងមានមោទនៈភាពដែលបានឃើញកម្លាំងកងរាជអាវុធហត្ថមានរថយន្ត ព្រមទាំងកម្លាំងពន្លត់អគ្គីភ័យដ៏ជំនាញដែលអាចសហការគ្នាជាមួយកក្នុងយុទ្ធនាការបង្ការពន្លត់អគ្គីភ័យរបស់នគរបាលខេត្តទៅថ្ងៃអនាគត ។

លោកវរសេនីយ៍ឯក បន្ថែមថា នេះជាផ្នែកមួយដែលមិនអាចខ្វះបាននៃអង្គភាពរដ្ឋមួយ ដែលទាមទារឲ្យមានរថយន្តពន្លត់អគ្គីភ័យប្រចាំនៅអង្គភាពរបស់ខ្លួន ដូចជាអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីត្រៀមការងារ បង្ការពន្លត់អគ្គីភ័យ ជូនបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យជាយកថាហេតុ៕សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner