ឈប់ឆ្ងល់!​ ប៉ុន្មានចំណុចនេះហើយដែលកាហ្វេដូចគ្នាតែរសជាតិខុសគ្នា

អត្ថបទដោយ៖
AMS

មនុស្សគ្រប់គ្នាសឹងតែទូទាំងពិភពលោកចូលចិត្តញ៊ាំកាហ្វេ ទាំងអ្នកខ្លះដល់ថ្នាក់ញៀនរសជាតិរបស់កាហ្វេអត់មួយថ្ងៃសឹងតែមិនបាន តែអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ទេថាហេតុអីបានជាកាហ្វេតែមួយតែមានរសជាតិប្លែកផ្សេងគ្នា។ ពិតណាស់! គ្រប់កាហ្វេទាំងអស់រសជាតិមិនដូចគ្នាទេ អត្ថបទនេះនឹងលើកយក៥ចំនុចមកបកស្រាយថាហេតុអ្វី។

១. គុណភាពនៃគ្រាប់កាហ្វេ
ប្រសិនបើគ្រាប់កាហ្វេបាត់បង់នូវគុណភាព ឬអាចនិយាយទុកយូរពេក នោះនឹងធ្វើឲ្យរសជាតិនៃកាហ្វេខុសគ្នាជាមួយនិងកាហ្វេដែលទើបផលិតថ្មី អាចបាត់បង់ភាពឈ្ងុយឈ្ងប់នៃកំរិតកាហ្វេហើយសម្រាប់អ្នកដែលនិយមញ៊ាំកាហ្វេរាល់ថ្ងៃអាចនឹងដឹងភ្លាមៗចាប់តាំងពីពេលកាហ្វេឆុងហុយផ្សែងភ្លាមៗមកម៉្លេះ។

២. កន្លែងរក្សាទុកកាហ្វេ
ជាការពិត កន្លែងរក្សាទុកកាហ្វេក៏ជាបញ្ហាចំបងមួយដែលអាចធ្វើឲ្យកាហ្វេបាត់បង់គុណភាព​ និងរសជាតិនៃគ្រាប់កាហ្វេ ។ កន្លែងល្អបំផុតសម្រាប់រក្សាទុក គឺត្រូវប្រាកដថាជាកន្លែងដែលស្ងួតគ្មានជាតិសំណើម និងមានអនាម័យ​ ដើម្បីរក្សានូវភាពស្រស់នៃគ្រាប់កាហ្វេ ។

៣. ដំណាំកាហ្វេ និងការប្រមូលផល
កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់សំខាន់បំផុតត្រូវអាស្រ័យទៅលើការបណ្តុះដំណាំដោយយកចិត្តទុកដាក់ថែទាំ និងបច្ចេកទេសត្រឹមត្រូវក្នុងការដាំដុះប្រសិនបើការដាំដុះមិនបានល្អនោះនឹងធ្វើឲ្យរសជាតិប្រែប្រួលខុសពីរសជាតិដើមនៃកាហ្វេ។ ដំណាំប្រភេទនេះត្រូវការម្លប់សម្រាប់ទ្រទ្រង់ ចំណែកទីតាំងភូមិសាស្រ្តត្រូវឲ្យមានអំណោយផលសម្រាប់ការដាំដុះផងដែរ។ ចំនុចសំខាន់មួយទៀតគឺដំណាក់កាលប្រមូលផលដែលគេផ្តោតសំខាន់ទៅលើពេលវេលាក្នុងការហាលគ្រាប់កាហ្វេឲ្យបានគ្រប់ម៉ោង។

៤. ការរំលីងគ្រាប់កាហ្វេ
ការរំលីងគ្រាប់កាហ្វេក៏ជាសិល្ប:មួយដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការមើលលើបំរែបំរួលពណ៏គ្រាប់កាហ្វេ ដោយផ្ចង់អារម្មណ៍ និងប្រើច្រមុះស្រង់ក្លិនកាហ្វេ។ ប្រសិនបើធ្វេសប្រហែសតែបន្តិច អាចធ្វើឲ្យឆៅ ឬខ្លោចជ្រុល រសជាតិក៏ខុសមិនអាចទទួលយកបាន។

៥. ម៉ាស៊ីនឆុងកាហ្វេ
បន្ទាប់ពីរំលីងរួចត្រូវយកទៅកិនឲ្យក្លាយជាល្បាយម៉ត់ជាមុនសិន បន្ទាប់ពីនោះដើម្បីឆុងកាហ្វេមួយកែវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់សូម្បីតែម៉ាស៊ីនឆុងក៏មានទៅតាមប្រភេទផ្សេងៗគ្នា និងអាស្រ័យលើរបៀបឆុងស្តង់ដារខុសៗគ្នា​ ដូច្នេះហើយទើបកាហ្វេសឹងតែ១០កន្លែងរសជាតិប្លែកខុសគ្នាទាំង១០កន្លែង។

ជួយប្រាប់វិញផងណា៎! រាល់ថ្ងៃហ្នឹងកំពុងជក់ចិត្តនឹងកាហ្វេពីហាងណាដែរ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner