លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិថាថ សីហនុ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

អត្ថបទដោយ៖
ហេង វណ្ណា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិថាថ សីហនុ ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុង បរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារថ្វាយព្រះពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

ក្នុងសារលិខិតថ្វាយព្រះពររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងថ្វាយមនោសញ្ចេតនាគោរពប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ ស្នាព្រះហស្ថ និងរាលព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវិស័យអប់រំសិក្សាធិការ សង្គហភាព សុខុមាលភាព វបញបធម៌ ការបរទេស និងកិច្ចការធម្មការ និសាសនា ជាពិសេសឋានៈជា ព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និង ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម្ភនេះ បានរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ហើយត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

មិនតែប៉ុណ្ណោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកហត្ថប្រណម សូមព្រះបរមរាជានុញ្ញាតិ បួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំង៣ បារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ឫទ្ធិបារមី នៃដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាពិសេសបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner