លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារ​គោរព​ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតគោរពជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

ក្នុងសារលិខិតរបស់លោកជំទាវកិត្តិសង្គបណ្ឌិត បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះសកម្មភាពមនុស្សធម៌​ដ៏ល្អប្រពៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនក្នុងការបំពេញ​បេសកកម្មដ៏មមា​ញឹកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ជាពិសេសការកសាងនូវមណ្ឌល​ថែរក្សា​កុមារ​កំព្រា និងមណ្ឌលអភិវឌ្ឍនានាជាច្រើន សំដៅលើកកម្ពស់សុខុមាលភាពស្តី្រ និងកុមារ ព្រមទាំងផ្តល់​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​ក្នុងការគាំពារស្ត្រី និងទារកពេលមានគភ៌រហូតដល់សម្រាលមាតុភាព។

មិនតែប៉ុណ្ណោះក្នុងសារលិខិតរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតថែមទាំងបានបួងសួងសុំអោយគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុងលោកតាមជួយបីបាច់​ថែរក្សា    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តម​ប្រយោជន៍ជាតិ ដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាសម្រាប់អណត្តិទី៦ និងអណត្តិបន្តបន្ទាប់ប្រកបដោយកិត្យានុភាព​នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ និងបន្តភារកិច្ចជាវីរស្តី្រឆ្នើម ជាឧត្តមភរិយា ជាមាតាប្រកបដោយព្រហ្មវិហារ​ធម៌ក្នុងការលើក​ស្ទួយតំលៃស្ត្រីខ្មែរ ដែលនាំមកនូវសុខក្សេមក្សាន្តក្នុងសង្គមជាតិ និងមានអរិយធម៌ថ្កុំថ្កើងរុងរឿង​ជានិរន្តរ៍តរៀងទៅ។ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាក​របស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើ   អោយប្រជាជនកម្ពុជា​ទាំងមូលរស់នៅប្រកបដោយ​សុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner