លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

អត្ថបទដោយ៖
ហេង វណ្ណា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ។ នេះបើយោងតាមសារលិខិតគោរពជូនពរ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១។

ក្នុងសារលិខិតរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្រចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងបានបួងសួងសុំអោយគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក្នុង​លោកតាមជួយបីបាច់​ថែរក្សា សម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាក្រី រួមនឹងក្រុមគ្រួសារ បានប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ដើម្បីធ្វើ   អោយប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល ភាពសម្បូររុងរឿង និងការអភិវឌ្ឍ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner