លោកចេង មុនីរ៉ា លើកទឹកចិត្តដល់កម្លាំងប្រជាការពារខណ្ឌ ដែលខិតខំបម្រើការងារក្នុងមូលដ្ឋាន

ភ្នំពេញ ៖ គណៈអភិបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាបខណ្ឌ ដោយបានធ្វើការកោតសសើដល់កម្លាំងទាំងអស់ដែរបានខិតខំបំពេញការងារកន្លងមកដូចជារៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ និងធ្វើអនាម័យបរិស្ថាន ហើយនិងសហការយាមកាមជាមួយកម្លាំងអធិការដ្ឋាននគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថនិងកម្លាំងសង្កាត់ យាមទីតាំងចត្តាទ្បីស័ក ។

 លោកអភិបាលបានធ្វើការផ្តាំផ្ញើរអោយខិតខំបំពេញការងារអោយបានល្អថែមទៀត ហើយត្រូវថែរក្សាសុខភាពអោយបានល្អដោយអនុវត្តនូវអនុសាសន៍របស់សម្តេច ៣ កុំ និង ៣ ការពារ ។ 

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៍បានឧបត្ថម្ដដល់កម្លាំងសណ្តាប់ធ្នាប់នូវអង្ករ៣០គីទ្បូក្រាមនិង ថវិកា មួយចំនួនក្នុងម្នាក់ៗផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner