ហាងហ្វឺ១កន្លែង ក្នុងខេត្តសៀមរាបត្រូវបានក្រុម​គ្រូពេទ្យ​ជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យ​ពាក់ព័ន្ធនឹងកូវីដ១៩

អត្ថបទដោយ៖
ហេង វណ្ណា

ខេត្តសៀមរាប៖ បន្ទាប់ពីមានដំណឹងថា មានករណីបុរសម្នាក់គេចចេញពីកន្លែងធ្វេីចត្តាឡីស័ក  ចូលទៅហាងនេះ ខណៈ​គាប់ជួនមានស្ត្រីម្នាក់ផ្សេងទៀតនៅទីនោះ ទេីបត្រឡប់មកពីខេត្តព្រះសីហនុ ចូលទៅក្នុងហាងនោះ ក្នុងពេល តែមួយផងនោះ ក្រុមជំនាញគ្រូពេទ្យចំរុះ របស់គណះកម្មការទប់ស្កាត់កូវិត-19 នៃមន្ទីរសុខា ភិបាលខេត្ត នាល្ងាចថ្ងៃទី០៤ មិនា ២០២១ នេះ បានមកយកមនុស្សប្រមាណ ០៦នាក់ដែលមានការសង្ស័យ អាចពាក់ព័ន្ធជំងឹកូវីដ១៩  នៅហាងហ្វឺ១ កន្លែង ឈ្មោះ ហ្វឺ អាម៉ាប់  ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងក្រុង/ខេត្តសៀមរាប ដើម្បីបញ្ជូនទៅធ្វេីចត្តាឡីស័កទាំងអស់សិន ។ មន្រ្ដី សុខាភិបាល បានសំណូមពរបងប្អូនជ្រាប ជាបឋម ពិសេសបើអ្នកដែលបានចូលទៅញ៉ាំអីនៅទីនោះ នាថ្ងៃទី០៤ មិនា ២០២១ មេត្តាប្រុងប្រយ័ត្នខ្ពស់ហេីយគួរធ្វេីចត្តាឡីស័កខ្លួនឯង ជៀសវាងការចម្លងរីករាលដាលទៅក្រុមគ្រួសារ ក៏ដូចជា​សហគមន៍ជាមុន  ប្រសិនបើដឹងខ្លួនថាមនុស្សប្រុស  ស្រីខាងលេី  បានឆ្លងកូវិដ-១៩ មែនដែរ  ឬអត់  នៅពេលជំនាញយកសំណាកទៅពិនិត្យនៅពេលបន្ទាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner