ហាងហ្វឺ១កន្លែងក្នុងខេត្តសៀមរាបត្រូវបានក្រុមគ្រូពេទ្បជំនាញបិទជាបណ្តោះអាសន្នករណីសង្ស័យពាក់ព័ន្ធនិងកូវីដ១៩ 

អត្ថបទដោយ៖
ធី ដា

ខេត្តសៀមរាប៖ បន្ទាប់ពីមានដំណឹងថា មានករណីបុរសម្នាក់គេចចេញពីកន្លែងធ្វេីចត្តាឡីស័ក  ចូលទៅហាងនេះ ខណះគាប់ជួនមានស្ត្រីម្នាក់ផ្សេងទៀតនៅទីនោះ ទេីបត្រឡប់មកពីខេត្តព្រះសីហនុ ចូលទៅក្នុងហាងនោះក្នុងពេលតែមួយផងនោះ ក្រុមជំនាញគ្រូពេទ្យចំរុះ របស់គណះកម្មការទប់ស្កាត់កូវិត-19 នៃមន្ទីរសុខា ភិបាលខេត្ត នាល្ងាចថ្ងៃទី០៤ មិនា ២០២១ នេះ បានមកយកមនុស្សប្រមាណ ០៦នាក់ដែលមានការសង្ស័យ អាចពាក់ព័ន្ធជំងឹកូវីដ១៩​ នៅហាងហ្វឺ១ កន្លែង ឈ្មោះ ហ្វឺ អាម៉ាប់​ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងក្រុង/ខេត្តសៀមរាប ដើម្បីបញ្ជូនទៅធ្វេីចត្តាឡីស័កទាំងអស់សិន ។

មន្រ្ដី​សុខាភិបាល​បានសំណូមពរបងប្អូនជ្រាប ជាបឋម ពិសេសបើអ្នកដែលបានចូលទៅញ៉ាំអីនៅទីនោះ នាថ្ងៃទី០៤ មិនា ២០២១ មេត្តាប្រុងប្រយ័ត្នខ្ពស់ហេីយគួរធ្វេីចត្តាឡីស័កខ្លួនឯង ជៀសវាងការចម្លងរីករាលដាលទៅក្រុមគ្រួសារ ក៏ដូចជាសហគមន៍ជាមុន​ ប្រសិនបើដឹងខ្លួនថាមនុស្សប្រុស​ ស្រីខាងលេី​ បានឆ្លងកូវិដ-១៩ មែនដែរ​ ឬអត់​ នៅពេលជំនាញយកសំណាកទៅពិនិត្យនៅពេលបន្ទាប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner