សិស្សវិទ្យាល័យសំរោង ស្រុកសូទ្រនិគម បានធូស្រាល និងវិលត្រឡប់ទៅផ្ទះវិញហើយ

អត្ថបទដោយ៖
Kien Sereyvuth

សិស្សានុសិស្សទាំងអស់ដែលបានដួលសន្លប់ និងស្រែកយំជាង៧០នាក់ នៃវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពឺកមិញ មកទល់ពេលនេះ បានធូរស្រាលច្រើន និងបានចេញវិលត្រឡប់ទៅផ្ទះវិញច្រើនហើយ ដោយមានយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រ្គោះពីអាជ្ញាធរ និងមន្រ្តីសុខាភិបាល។ មកដល់ពេលនេះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក សល់តែចំនួន ៩នាក់ទេ ចំពោះសុខភាពពួកគាត់បានធូរស្រាលមួយចំនួនថែមទៀតហើយ។
តាមអោយដឹងពីក្រុមគូពេទ្យថា សញ្ញាណគ្រោះថ្នាក់គ្មានទេ ពីព្រោះ បរិមាណស្ក និងសម្ពាធឈាម អុកស៊ីសែន គឺមិនមានបញ្ហាទេ។ មន្រ្តីសុខាភិបាលបានសន្និដ្ឋានថាគឺសិស្សមានអារម្មណ៍ភ័យតៗគ្នា ហើយបង្កអោយស្រែកយំ និងមានអាការ:សុខភាពចុះខ្សោយ និងសន្លប់នៅពេលសិក្សា។

សូមបញ្ជាក់ថា សិស្សវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ប្រមាណជា៧០នាក់បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ពេលមានករណីសិស្សវិទ្យាល័យសំរោង ប្រមាណជា៧៣នាក់ បានស្រែកយំនិងដួលសន្លប់ សមត្ថកិច្ចនិងលោកគ្រូអ្នកគ្រូបានដឹកជញ្ជូនសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមនិងមណ្ឌលសុខភាពឃុំសំរោង។លោកបន្ថែមថា បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូនិងតាមការសង្កេត ទៅឃើញថា បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យកូនសិស្សទាំងអស់នោះមិនមានជំងឺឈឺថ្កាត់អ្វីនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner