ផ្ទុះម៉ាសុីនអូប័រឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ យកអូប័រមកជិះលេងក្នុងទន្លេ មិនត្រួតពិនិត្យមើលម៉ាសុីន ពេលមកដល់លើច្រាំងទន្លេ រួចដាក់អូប័រចុះក្នុងទឹកទន្លេ ហើយឡើងជិះរួចបញ្ឆេះម៉ាស៊ីន ក៏ស្រាប់តែផ្ទុះម៉ាសុីនឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឪពុកម្តាយកូនចំនួន៣នាក់ រងរបួសធ្ងន់ស្រាល់ ត្រូវបនបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវត្រើងម្ខាង ត្រង់ចំណុចកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមនុស្សមួយក្រុម លក្ខណៈគ្រួសារ បានជិះរថយន្ត អូសអូប័រមួយគ្រឿង មកជិះលេងនៅកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្យ ខណៈពេលដាក់អូប័រទៅដល់លើទឹកទន្លេ ក៏បានបញ្ឆេះចោលប្រហែល៣០នាទី បន្ទាប់មកឪពុកម្តាយកូនចំនួន៣នាក់ បានឡើងលើអូប័រ រួចដំឡើងម៉ាសុីន បម្រុងជិះទៅកណ្តាលទន្លេ ខណៈពេលដែលកំពុងដំឡើងម៉ាសុីន ក៏ស្រាបតែផ្ទុះរហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ រីឯមនុស្សបានលូតទៅក្នុងទឹក បណ្តាលឲ្យកូនរងរបួសធ្ងន់ ឪពុកម្តាយរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាម។ ចំណែកអូប័រវិញត្រូវបានភ្លើងឆាបឆេះស្ទើតែទាំងស្រុង ក្រោយពេលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ យកទឹក និងបំពុងអគ្គីភ័យបាញ់អស់ជាច្រើនបំពុង។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានយករថយន្តពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុចំនួន២គ្រឿង ដើម្បីធ្វើការអន្តរាគមន៍តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារស្ថានភាពភ្លើងរលត់ទាំងស្រុងទៅហើយ នៅវេលាម៉ោង៣ និង៤៥នាទី នាថ្ងៃខែឆ្នាំដដែល៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner