ជនសង្ស័យម្នាក់ កំពុងឆ្កឹសសោបន្ទប់បម្រុងលួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋ ព្រួតគ្នាចាប់ប្រគល់ជូនសមត្ថកិច្ច នៅសង្កាត់ចោមចៅ១

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច អំឡុងពេលធ្វើសកម្មភាពឆ្កឹសសោបន្ទប់ជួល បម្រុងចូលលួចទ្រព្យសម្បត្តិគេ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លេងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេន ប៊ុនធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ តែមានស្រុកកំណើត នៅខេត្តរតនគិរី។

តាមសម្តីបុរសឈ្មោះ ឡុង យុត អាយុ៦២ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា បន្ទប់ជួលដែលជនសង្ស័យធ្វើសកម្មភាពនេះ បានបិទទ្វារចាក់សោ ដោយម្ចាស់ចេញទៅធ្វើការបាត់។ នៅវេលាម៉ោងកើតហេតុខាងលើនេះ ជនសង្ស័យបានធ្វើសកម្មភាពឆ្កឹសសោរើករកាយ បម្រុងចូលលួចទ្រព្យសម្បត្តិគេ ត្រូវបានអ្នកជិតខាងឃើញក៏នាំគ្នាចាប់ខ្លួនប្រគល់ជូនឲ្យសមត្ថកិច្ច។

ក្រោយពីធ្វើការចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រើប្រាស់ដែកឆ្កឹសសោបន្ទប់ បម្រុងចូលលួចទ្រព្យសម្បត្តិគេពិតប្រាកដមែន។ បច្ចុប្បន្ននេះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner