សម្ដេចតេជោ ហ៊ុន សែន ៖ បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា និងនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា និងនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។

សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឯកឧត្តម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិការនៃសភាជាតិជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។

វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner