​អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

​អូ​ស្រ្តា​លី​៖​ ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ (​M​arise​ ​Pay​n​e​) ​និយាយ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​សម្រេច​ផ្អាក​កម្មវិធី​ ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​របប​ដឹកនាំ​យោធា​ ​ទៅលើ​ក្រុម​បាតុករ​ដ៏​ច្រើន​សម្បើម​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​។​

ប្រមុខ​ការទូត​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ ​អាទិត្យ​ម្សិលមិញ​ថា​ ​អូ​ស្រ្តា​លី​នឹង​បង្វែរ​ជាបន្ទាន់​នូវ​ជំនួយ​មនុស្សធម៌​ចាំបាច់​នានា​ ​ទៅកាន់​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ ​និង​ជនជាតិ​ភាគតិច​ដទៃទៀត​ ​។​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ ​បាន​អះអាង​ថា​ ​យើង​នឹង​ផ្ដល់​អាទិភាព​ទៅលើ​ជំនួយ​មនុស្សធម៌​ ​និង​ធានា​ឱ្យ​បាន​ថា​ ​ជំនួយ​មនុស្សធម៌​របស់យើង​នឹង​ទៅ​ដៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ពោល​គឺ​មិនមែន​តាមរយៈ​រដ្ឋាភិបាល​ ​ឬ​ ​អង្គភាព​ដែល​ជា​សេនា​ធិ​នា​ការ​របស់​យោធា​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​។​

បច្ចុប្បន្ន​ក្រុម​បាតុករ​នៅតែ​បន្ត​ធ្វើបាតុកម្ម​តវ៉ា​ ​ដើម្បី​ទាមទារ​ឱ្យ​យោធា​ចុះចេញ​ពី​អំណាច​ ​និង​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ ​ជី​ ​ព្រមទាំង​អ្នកជាប់ឃុំ​ដទៃ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ក្រោយ​អ្នក​ទាំងនេះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ដែល​ត្រូវ​បាន​អន្តរជាតិ​ចាត់ទុកថា​ ​ជា​រដ្ឋប្រហារយោធា​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner