​សហជីព​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ចូលរួម​យុទ្ធនាការ​ណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ខណៈ​សមាជិកសភា​ម្នាក់​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន

​មី​យ៉ា​ន់​ម៉ា​៖​ ​សហជីព​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បាន​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ឲ្យ​បិទទ្វារ​សេដ្ឋកិច្ច​ចាប់ពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​នេះ​ ​ដើម្បី​ចូលរួម​យុទ្ធ​ ​នា​ការណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​ដើម្បី​បង្កើន​សម្ពាធ​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ប្រើ​អាវុធ​បាញ់​ ​និង​បាន​កាន់កាប់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​សំខាន់​ យ៉ាំ​ង​ហ្គោ​ន​ ​មួយថ្ងៃ​បន្ទាប់ពី​ការ​តវ៉ា​ដ៏​ធំសម្បើម​ ​។​

សារ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ​សាក្សី​បាន​រាយការណ៍​ពី​សំឡេង​នៃ​ការផ្ទះ​អាវុធ​ ​ឬ​គ្រាប់​បែប​នៅ​តាម​ខណ្ឌ​ជាច្រើន​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ ​បន្ទាប់ពី​ឈាន​ចូល​យប់ជ្រៅ​ ​ខណៈ​ទាហាន​បាន​ឈាន​ចូល​កាន់កាប់​មន្ទីរពេទ្យ​ ​និង​សាកលវិទ្យាល័យ​នានា​។​ ​តែ​គេ​មិន​ដឹង​ថា​ ​មាន​មនុស្ស​ស្លាប់​ ​ឬ​របួស​ទេ​ ​។​ ​ការ​បង្ហាញ​កម្លាំង​ពង្រាយ​បាន​កើតមានឡើង​ ​បន្ទាប់ពី​ការ​តវ៉ា​ទូទាំង​ប្រទេស​ទ្រង់ទ្រាយ​ធំ​បាន​កើតមាន​ ​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​ហើយ​ស​ម្ព័ន្ធ​ភាព​នៃ​សហជីព​ចំនួន​៩​បាន​និយាយ​ថា​ ​ពួកគេ​មាន​ផែនការ​បន្ត​បិទទ្វារ​សេដ្ឋកិច្ច​ទាំងស្រុង​ ។​

មន្ត្រី​ម្នាក់​ពី​គណបក្ស​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បាន​ស្លាប់​កណ្តាលយប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​របស់​ប៉ូលិស​ ​។​ ​មន្ត្រី​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​លោក​ ឃី​ន​ ​មោង​ ​ឡេ​ត​ ​អាយុ​៥​៨​ឆ្នាំ​ជា​សមាជិកសភា​មូ​ស្លី​ម​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ត្រូវ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២​០​២​០​ ​បាន​ស្លាប់​នៅ​យប់​ថ្ងៃសៅរ៍​ ​ឈាន​ចូល​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner