​សហរដ្ឋអាមេរិក​ ​និង​ ​កូរ៉េ​ខាងត្បូង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទ្វេភាគី​ ​ស្តីពី​ការ​ចែករំលែក​ការ​ចំណាយ​សម្រាប់​កងទ័ព

​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​លើកឡើង​ថា​ ​សហរដ្ឋអាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​កិច្ចព្រមព្រៀង​ ​ថ្មី​ស្តីពី​ការ​ ​ចែករំលែក​ការ​ចំណាយ​លើ​វត្តមាន​កងទ័ព​អាមេរិក​ ​ដែល​មាន​គោលបំណង​ធ្វើជា​កម្លាំង​រុញច្រាន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃ​ការឈ្លានពាន​ពី​កូរ៉េ​ខាងជើង​ ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ ​យើង​មាន​សេចក្តីរីករាយ​ដែល​អ្នកចរចា​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​ដល់​ការ​ឯកភាព​គ្នា​លើ​ខ្លឹមសារ​​​ដែល​បាន​ស្នើ​ឡើង​ស្តីពី​កិច្ចព្រមព្រៀង​វិធានការ​ពិសេស​ (S​MA​) ​ដែល​នឹង​ពង្រឹង​ស​ម្ព័ន្ធ​ភាព​ ​និង​ការ​ចែករំលែក​ការ​ការពារ​រួមគ្នា​របស់​ពួកយើង​ ​។​ ​កិច្ចព្រមព្រៀង​នេះ​ដែរ​ ​ក៏​រួមបញ្ចូល​ទាំង​ “​ការ​បង្កើន​ការចរចា​” ​នៅ​ក្នុង​ការ​ចែករំលែក​ចំណាយ​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ផង​ដែរ​ ​ប៉ុន្តែ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​ ​។​

សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​សហរដ្ឋអាមេរិក​បាន​រក្សាទុក​កងទ័ព​ប្រហែល​ ​២​ម៉ឺន​៨​ពាន់​នាក់​នៅ​កូរ៉េ​ខាងត្បូង​ ​ហើយ​បើ​តាម​កាសែត​ ​T​h​e​ ​Wall Street​ ​Journal​ ​នោះ​ ​កិច្ចព្រមព្រៀង​ទ្វេភាគី​ខាងលើ​នេះ​ ​នឹង​មាន​រយៈពេល​រហូតដល់​ឆ្នាំ​២​០​២​៥​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner