ក្រុមការងារសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានចុះពិនិត្យទីតាំងរមណីដ្ឋាន 7 N G ត្រៀមរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ

ប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ដឹកនាំដោយ ឯ ឧ បណ្ឌិត មាស សារិន អនុ ប្រធាន អចិន្ត្រៃយ៍សហព័ន្ធ ឯ ឧ ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ ឯ ឧ ឧត្តមសេនីយ៍ឯក ជា ប៊ុន ហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីង កម្ពុជា និងគណៈកម្មការបច្ចេកទេស ទៅពិនិត្យមើលទីលានប្រកួត នៅរមណីយដ្ឋាន 7 N G ។


កញ្ញា មាស តឿ អគ្គហិរញ្ញឹក សហព័ន្ធទូកការនូ បានអោយដឹងថា ការចុះពិនិត្យទីតាំងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group Sky land 7 N G សម្របសម្រួលដល់ក្រុមការងារសហព័ន្ធទូក ដើម្បីត្រៀមការប្រកួតនានា ទាំងការប្រកួត ថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games ) លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

កញ្ញា មាស តឿ បន្ថែមថា គណៈកម្មការបច្ចេកទេសបានពិនិត្យឃើញថា ស្ថានភាពទឹកមានលក្ខណៈស្តង់ដារ និងទីកន្លែងល្អអាចរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិបាន ។ កញ្ញា បញ្ជាក់បន្ថែមថា ក្រៅពីផ្តល់ទីតាំងសម្រាប់សហព័ន្ធទូក លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា និងសាងសង់អាគារស្នាក់នៅដល់កីឡាករ កីឡាការិនី សម្រាប់ធ្វើការហ្វឹកហាត់ផងដែរ ។


គួររម្លឹកថា បើតាមការបញ្ជាក់របស់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group Sky land 7 N G បាអោយដឹងថា ក្រៅពីគំរោងអាគារ ខុនដូ ប្រណិត រោងចក្រឧស្សាហ៍កម្ម ក្រុមហ៊ុន Jet Group គ្រោងនឹងសាសង់ទីលានប្រណាំងរថយន្ត និងកន្លែងប្រណាំងកង់ក្រោមដី ដែលមានទំហំផ្ទៃដីប្រហែល ៤០០,០០០ ម៉ែត្រការ៉េ ស្មើនឹង ៤០ហិតា ដោយរៀបថ្មភ្នំហំព័ទ្ធជុំវិញ នៃទីលាននេះ ដែលមានទីតាំងស្ថិតនៅ ក្នុងសួនកំសាន្តស្កាយលែន 7NG នៃទឹកដី ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner