កីឡាការិនីរូបស្រស់ ហែម ថុនវិទិនី និងស្វាមី បោះទុនជាង២ម៉ឺនដុល្លារ បើកហាងអាហារមួយកន្លែង នៅភ្នំពេញ

ដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយគំរោងទៅរស់នៅប្រទេសបារាំងខកខានអតីតកីឡាការិនីហែលទឹក ហែម ថុនវិទិនី និងអាឡិច យូ ដែលជាស្វាមី សម្រេចចិត្តបោះទន់ជាង២ម៉ឺនដុល្លារអាមេរិក បើកហាងបុកល្ហុងមួយកន្លែង នៅសង្កាត់ទូលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។


ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរា ម្ចាស់ហាង វិទិនី បុកទឹកប្រហុក ហែម ថុនវិទីនី និងកីឡាករបាល់ទាត់ក្លឹបព្រះខ័នរាជស្វាយរៀង អាឡិច យូ ដែលជាស្វាមី បានបង្ហើបថា ហាងមួយនេះ យើងគ្រោងបើកនៅផ្ទះឪពុក ម្តាយក្មេក ប្រទេសបារាំងទេ ប៉ុន្តែដោយស្ថានភាពជំងឺកូវីដ-១៩ នៅទីនោះមានសភាពធ្ងន់ធ្ងរនៅឡើយ ទើបពួកគេបានបង្វែរបើកនៅកម្ពុជាវិញ ។

វិទិនី បន្តថា ហាងវិទិនី បុកទឹកប្រហុកនេះ មានលក់ម្ហូបអាហារថ្ងៃត្រង់ និងបុកល្ហុងបែបថៃ ដើម្បីបំរើជូនអតិថិជនតាមតម្រូវការ ។ ថ្លែងអោយដឹងទាំងទឹកមុខសប្បាយរីករាយ អតីតកីឡាការិនីហែលទឹក និងស្វាមី ថា ទោះបីក្នុងអំឡុង ស្ថានភាពជំងឺកូវីដ-១៩ កំពុងតែបន្តរីករាលដាល នៅក្នុងសហគមន៍យ៉ាងណាក្តី ក៍ហាងមួយនេះ នៅតែមានអតិថិជន គាំទ្រជួយកម្ម៉ង់ទិញជាហូរហែ តាមអនឡាញ ។


ទោះបីគូរស្វាមីភរិយាថ្មីថ្មោងនេះ បន្ថែមមុខរបមួយទៀតយ៉ាងណាក្តី ក៏ពួកគេនៅតែបន្តអាជីពជាអ្នកកីឡា ដោយសារស្រលាញ់ និងជួយគាំទ្រអភិវឌ្ឍឲ្យវិស័យកីឡា នៅកម្ពុជា អោយកាន់តែរីកចំរើន ។ ប៉ុន្តែការបង្កើតមុខរបរ គឺជាការស្វែងរកប្រភពចំណូលបន្ថែម និងត្រៀមពេលយើងបញ្ចប់អាជីពជាកីឡារក កីឡាការិនី នាពេលអនាគត ម្យ៉ាងវិញទៀតក៏ចង់ធ្វើជាគំរូសម្រាប់អ្នកកីឡាផ្សេងៗទៀតផងដែរ ។


សូមបញ្ជាក់ថា ហែម ថុន វិទិនី ជាអតីតកីឡាការិនីហែលទឹក បច្ចុប្បន្នជាគ្រូបង្វឹករបស់សហព័ន្ធខ្មែរកីឡាហែល ចំណែកឯ អាឡិច យូ កូនខ្មែរកាត់ថៃ សញ្ជាតិបារាំង ដែលជាស្វាមី បច្ចុប្បន្ន ជាកីឡាករអ្នកចាំទី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner