សហរដ្ឋ​អាមេរិក​ចោទប្រកាន់​សារ​ព័ត៌មាន​អន​ឡា​ញ​រុស្ស៊ី​ថា​ ​កំពុង​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​P​f​i​z​e​r ​និង​ ​Modern​a

​អាមេរិក​៖​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយ​ថា​ ​ប្រទេស​របស់​ខ្លួន​បាន​ចោទប្រកាន់​ថា​ ​សារ​ព័ត៌មាន​អន​ឡា​ញ​ចំនួន​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី ​កំពុង​ព្យាយាម​បំផ្លាញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ (​P​f​i​z​e​r) ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ (​Modern​a​) ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​។​

ការចោទប្រកាន់​ខាងលើ​នេះ​ ​ត្រូវ​បាន​រាយការណ៍​មុនគេ​ដោយ​កាសែត​ ​Wall Street​ ​Journal​ ​ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការ​ចុះផ្សាយ​របស់​កាសែត​អាមេរិក​មួយ​នេះ​ ​ស្រប​ពេល​ដែល​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​នៅឡើយ​នោះ​ទេ​ ​។​

ទោះជាយ៉ាងណា​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​នោះ​ ​សារ​ព័ត៌មាន​អន​ឡា​ញ​ចំនួន​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ ​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​រុស្ស៊ី ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជាច្រើន​ទម្រង់​ ​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​មិន​ពិត​អំពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ (​P​f​i​z​e​r) ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ (​Modern​a​) ​ជម្លោះ​យោធា​ ​និង​ ​បាតុកម្ម​តវ៉ា​ ​ព្រមទាំង​ព័ត៌មាន​មិន​ពិត​ជាច្រើន​ទៀត​អោយ​តែ​ពួកគេ​អាច​ធ្វើ​បាន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner