បណ្តា​រដ្ឋ​របស់​ប្រទេស​អូ​ស្រ្តា​លី​កាន់តែ​ច្រើន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19

​អូ​ស្រ្តា​លី​៖​ ​ប្រទេស​អូ​ស្រ្តា​លី​បាន​នឹង​កំពុង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ដោយ​រដ្ឋ​ឃ្វី​ន​លែ​ន​ (Qu​e​e​land​) ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​របស់​ខ្លួន​ដល់​ឱសថការី​ ​និង​មន្ទីរពេទ្យ​ដែល​ស្ថិតនៅ​តំបន់​ជួរមុខ​ ​។​

កាលពី​ចុង​ស​ប្តាហ៍​កន្លងទៅ​ ​គ្លី​និ​ក​នៅ​ភាគ​ខាងលិច​ប្រទេស​អូ​ស្រ្តា​លី​ក៏បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ​ជាមួយនឹង​កម្មវិធី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទទួល​បានការ​កើន​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​។​ ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​នៅតែ​មាន​ក​ម្រិ​ត​ទាប​ខ្លាំង​នៅ​ទូទាំង​ប្រទេស​អូ​ស្រ្តា​លី​ ​ដោយមាន​ករណី​ឆ្លង​សកម្ម​ប្រមាណ​ជា​៩​៧​ករណី​ទូទាំង​ប្រទេស​ ​ដែល​ករណី​ទាំងអស់​នេះ​ត្រូវ​បាន​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ ​។​ ​

កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អូស្ត្រាលី​លោក​ ហ្គ្រេ​ក​ ​ហាន់​ (​G​r​e​g​ ​Hunt​) ​បាន​ប្រកាស​ថា​ ​អ្នកចូលរួម​ទូទៅ​​​ជាង​៤​.​៥​០​០​ ​នាក់​នឹង​ចូលរួម​ក្នុង​ដំណាក់កាល​ទី​១​ ​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​អូស្ត្រាលី​ ​ដោយ​លោក​បាន​ពិពណ៌នា​ថា​ ​ជា​បញ្ហា​ប្រឈម​ខាង​ផ្នែក​ភស្តុភារ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ ​។​ បើ​តាម​លោក​ ហ្គ្រេ​ក​ ​ហាន់​ (​G​r​e​g​ ​Hunt​) ​ដំណាក់កាល​ទី​១​ ​នៃ​ការ​ដាក់បញ្ចូល​អ្នកស្ម័គ្រចិត្ត​នេះ​ ​ក្នុង​នោះ​រួម​មាន​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ​ដូចជា​មនុស្សចាស់​ ​និង​មនុស្ស​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​ច្បាស់លាស់​ជាដើម​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner