ជនសង្ស័យ២នាក់ ជិះម៉ូតូស្តុបពីធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដេញតាមទាន់រត់ចោលម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូស្តុបពីឌុបគ្នា ចេញធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញតាមទាន់រួចផ្តួលម៉ូតូរត់ចោលម៉ូតូបាត់អស់។ ក្នុងករណីចោរឆក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រង់ណុចមុខប្រលានយន្តហោះពោចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្ននពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន០២នាក់ ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 1IP-3757 ឌុបគ្នាបានធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ នៅចំណុចមុខប្រលានយន្តហោះពោចិនតុង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ស្រែឆោឡោរថាចោរៗយ៉ាងឮ ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ដេញតាមពីក្រោយប្រផាប់ប្រភីងមកដល់ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែជនសង្ស័យទាំង០២នាក់ បានផ្តួលម៉ូតូចោលហើយនាំគ្នារត់គេចខ្លួនតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានដក់ហូតយកម៉ូតូម៉ាកស្គុបពីមួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 1IP-3757 របស់ជនសង្ស័យទាំង០២នាក់ ដែលផ្តួលម៉ូតូចោលហើយរត់គេចខ្លួនបាត់នោះ យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវបន្ត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner