ផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទមានលក្ខណៈប្រមូលផ្តុំ នៅរាជធានីខេត្ត ដែលពាក់ព័ន្ធនឹង-កូវីដ១៩

ដោយ៖ម៉ាដេប៉ូ

រាជធានី ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយស្តីពី ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ការផ្អាកនេះ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ជាមួយគ្នានេះក្រសួងអប់រំក៏បានស្នើម្ចាស់អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្ត ដែលមានការពាក់ព័ន្ធ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះក្រសួងអប់រំក៏បានស្នើសុំឱ្យម្ចាស់អាជីវកម្មក្លឹបកីឡា កីឡាករ កីឡាការិនី អ្នកលេងកីឡា អ្នកហាត់ប្រាណ និងសាធារណជនទាំងអស់ជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner