លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បាននាំយកអំណោយ និងថវិកាចែកជូនដល់បងប្អូនចំនួន២៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

ដោយមានការចង្អុលណែនាំរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ មីនា ២០២១ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជន បានចូលរួមសំណេះសំណាលជាមួយបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក នៅសាលាបឋមសិក្សាគិរីអណ្តែត ឃុំទ្រៀល ចំនួន ២៦នាក់ ក្នុងនោះស្រី១១នាក់ ( ១១គ្រួសារ )និងជូនអំណោយដល់ ៖

១.បងប្អូនកំពុងធ្វេីចត្តាឡីស័កចំនួន ២៦នាក់ រួមមាន អង្ករ មី មុង ភួយ ខ្នេីយ កន្ទេល ចានឆ្នាំង ស្លាបព្រាប ចង្ក្រានហ្គាស ទឹកសុីអុីវ ទឹកត្រី ទឹកសុទ្ធ ធុងទឹក ។

២.កងកំលាំងប្រចាំការ ៣អង្គភាព ដោយមួយអង្គភាពទទួលបាន អង្ករ១បេ ( ៥០គក្រ ) មី២កេស ទឹក១០យួរ និងប្រាក់ចំនួន ២០០.០០០ ( ម្ភៃមុឺន )រៀល ។

៣.បុគ្គលិកពេទ្យប្រចាំការ ប្រាក់ចំនួន ៤០០.០០០ ( សែសិបមុឺន )រៀល ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner