បាតុករក្នុងប្រទេសមីយ៉ាន់ម៉ា២នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅថ្ងៃច័ន្ទនេះទៀតគ្រាដែលបាតុករព្យាយាមចង់ រាំងខ្ទប់ដំណើរការសេដ្ឋកិច្ចក្នុងប្រទេសដោយការនាំគ្នាធ្វើបាតុកម្ម

ទីភ្នាក់ងារអេភីបានរាយការណ៍នៅថ្ងៃច័ន្ទ នេះ ថា ធនាគារ, រោងចក្រនិងកន្លែងលក់ដូរនានាបានបិទទ្វារក្នុងទីក្រុងរ៉ង់ហ្គូន។ រូបភាពតាមហ្វេសប៊ុកបាន បង្ហោះរូបមនុស្សស្លាប់២នាក់ជាបុរសនៅតាមថ្នល់នាក្រុងភាគខាងជើងមីយីតគី យីណា។

សាក្សីបាននិយាយថា បុរសស្លាប់ទាំង២នាក់នោះ គឺជាបាតុករដែលចូលរួមក្នុងបាតុកម្មមួយដែលមានការបាញ់ពីប៉ូលីសជាមួយនឹង គ្រាប់បែក Stun Grenade និងឧស្ម័ន្ធបង្ហូរទឹកភ្នែក។ សាក្សីម្នាក់អាយុ២០ឆ្នាំ ដែលនិយាយថារូបគាត់គឺជាអ្នក ជួយអូសសាកសពនោះ បានប្រាប់ទីភ្នាក់ងារ រ៉យតឺថា បុរសទាំង២ត្រូវបានគេបាញ់ចំ ក្បាលនិងបានស្លាប់ នៅនឹងកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានបង្ហាញទៀតថា ក្នុងពេលនោះផងដែរមនុស្សមួយចំនួន ទៀត បានត្រូវនឹងគ្រាប់កាំភ្លើងដែលបាញ់ចេញពីអគារដែលនៅក្បែរនោះ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ ថា តើអ្នកណាជាអ្នកបាញ់ បាតុករដែលកំពុងធ្វើការតវ៉ានាពេលនោះឡើយគ្រាដែលប៉ូលីសនិងកម្លាំងទាហាន បានស្ថិតក្នុងកន្លែងធ្វើបាតុកម្មនាពេលនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner