ការធ្វើប្រជាមតិក្នុងប្រទេសស្វីសបានគាំទ្រឲ្យបញ្ឈប់ការបាំងមុខជាសាធារណៈដែលក្នុងនោះរួមមានទាំងរបាំង មុខប្រពៃណីរបស់ពលរដ្ឋសាសនាមូស្ល៊ីមនោះថែមទៀត

ប៊ីប៊ីស៊ីបានរាយការណ៍ថាលទ្ធផលជាផ្លូវការដែល ទទួលបាន តាមរយៈសម្លេងឆ្នោតធ្វើប្រជាមតិទូទាំងប្រទេសកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺសម្លេងគាំទ្រ មាន ៥១កណ្តក់ សញ្ញា២ភាគរយ ទល់នឹង៤៨កណ្តក់សញ្ញា៨ភាគរយ។ សំណើសុំរកការធ្វើប្រជាមតិនេះ បានដាក់ ចេញដោយ គណបក្សនយោបាយប្រជាជនស្វីស SVP ដែលបានធ្វើយុទ្ធនាការជាមួយពាក្យស្លោកដូចជាពាក្យ «សូមបញ្ឈប់ នូវអំពើជ្រុលនិយម»។

ក្រុមអ៊ីស្លាមក្នុងប្រទេសស្វីស បានថ្លែងប្រតិកម្មវិញថាគឺជា ថ្ងៃដ៏ខ្មៅងងឹត ចំពោះពល រដ្ឋ អ៊ីស្លាមក្នុងប្រទេសស្វីស។ ក្រុមប្រឹក្សាកណ្តាលមូស្ល៊ីមក្នុងប្រទេសស្វីសបានថ្លែងបន្តថា ការ សម្រេចរបស់ប្រទេសស្វីស បានបើកកកាយនូវរបួសចាស់, ពង្រីកនូវគោលការណ៍ច្បាប់វិសមភាព និងបាន បញ្ជូននូវសញ្ញាច្បាស់នូវអំពើរារាំងសិទ្ធិរបស់ក្រុមមូស្ល៊ីមភាគតិច។

រដ្ឋាភិបាលស្វីសក្នុងពេលជាមួយគ្នានេះផង ដែរ បានតស៊ូមតិប្រឆាំងនឹងការហាមឃាត់នោះផងដែរដោយនិយាយថាវាមិនមែនអាស្រ័យទៅលើរដ្ឋដើម្បីដាក់ បទបញ្ជានូវអ្វីដែលស្ត្រីត្រូវស្លៀកពាក់នោះទេ។ យោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Lucerne ក្នុង ប្រទេសអាល្លឺម៉ង់ ក្នុងប្រទេសស្វីសនោះ ស្ទើរតែគ្មានមនុស្សពាក់របាំងមុខបិទជិតប៊ើខា Burka ប៉ុន្តែមានស្ត្រី ប្រមាណ ៣០នាក់ដែលពាក់របាំងមុខពាក់កណ្តាល Niqab នីខាប។ ក្នុងប្រទេសស្វីសដែលមានពលរដ្ឋប្រមាណ ៨លាន៦សែននាក់ មានមនុស្សប្រមាណ៥ភាគរយដែលជាប្រជាជនអ៊ីស្លាម មកពីប្រទេសតួកគី, បូស្នៀនិងកូសូវ៉ូ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner