សន្តិសុខរត់ការជួយរំដោះអ្នកធ្វើចត្តាឡីស័កជាប់ឃុំបណ្តោះអាសន្ន

អត្ថបទដោយ៖
ធី ដា

បុរសជាសន្តិសុខដែលជួយរត់ការសម្រួលជនជាតិចិនកំពុងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារសុខា ដើម្បីគេចមិន អនុវត្តតាមវិធានសុខាភិបាល ត្រូវបានតុលាការបានឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃនេះហើយ។ សន្តិសុខ ឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ ត្រូវបានគេចោទប្រកាន់តាមមាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអានស្ននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។

សន្តិសុខឈ្មោះរ៉ែន សុធារ៉ា បានជាប់ពាក់ព័ន្ធការជួយរំដោះជនជាតិចិន៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក ក្នុង សណ្ឋាគារដែលក្នុងនោះរួមមានទាំងស្រ្តីចិនម្នាក់ដែលគេរកឃើញមានជម្ងឺឆ្លងកូវីដ១៩ផងដែរកាលពីខែកុម្ភៈ កន្លងមកនេះ។ មាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ បានចែងថាអំពើដោយចេតនាមិនគោរព បញ្ជារបស់រដ្ឋបាលនៅនឹងកន្លែង ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រើប្រាស់សិទ្ធិអំណាច របស់ខ្លួនក្រោមបញ្ញត្តិនៃមាត្រា ២៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ១ឆ្នាំ និង/ឬពិន័យជា ប្រាក់ពី ១មួយសែនរៀល ទៅ ២លានរៀល ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner