ស្ថានទូតបារាំងវាយតម្លៃខ្ពស់ស្នាដៃយោធិនស្ត្រីខ្មែរបំរើក្រោមឆ័ត្រអង្គការសហប្រជាជាតិ

អត្ថបទដោយ៖
ធី ដា

ស្ថានទូតបារាំងប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តីយោធិនកម្ពុជាដែលបំពេញ ការងារក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលការសរសេរវាយតម្លៃនេះ បានធ្វើក្នុងឳកាសអបអរទិវា សិទ្ធិនារីអន្តរជាតិ៨មីនា។ ប្រទេសបារាំង គឺជាប្រទេសដែលចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកងទាហាន មួកខៀវកម្ពុជា។

ការសរសេរវាយតម្លៃខ្ពស់ចំពោះស្ត្រីយោធិនកម្ពុជាដោយ ស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថ្ងៃ៨មីនាឆ្នាំ២០២១។ ស្ថានទូតបារាំង បានប្រកាសថាស្ថានទូតវាយ តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តីយោធិនកម្ពុជាដែលបំពេញការងារក្នុងប្រិតិបត្តិការរក្សាសន្តិភាព។

ស្ថានទូតបារាំងបានសរសេរបន្តថា យោធិនជានារីមានចំនួន១៩%ក្នុងចំណោមយោធិនកម្ពុជា១ពាន់នាក់ ដែល ត្រូវបានបញ្ជូនទៅបំពេញការងាររក្សាសន្តិភាពជារៀងរាល់ឆ្នាំនៅតាមប្រទេសនានាជាពិសេសនៅតាមប្រទេស តំបន់អាហ្រ្វិក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner