លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងពិធីប្រទានភ្លើងបូជាសពឧបាសិកា កែវ ហ៊ាង

នាព្រឹកថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រទានភ្លើងបូជាសពឧបាសិកា កែវ ហ៊ាង ម្តាយបង្កេីតរបស់ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ ទី៦ និងត្រូវជាម្តាយក្មេករបស់ឯកឧត្តម បណ្ឌិត អ៊ុក រ៉ា ប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលមរណភាពនាថ្ងៃទី៦ខែមីនា ឆ្នាំ២០២១នៅវេលាម៉ោង១៤:៤០នាទីរសៀល ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធនៅគេហដ្ឋាន ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកាឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner