រថយន្ត Prius បុករះបង្គោលឡាក់បាក់អស់៦ដេីម និងធ្លាក់ចូលប្រឡាយ តែម្ចាស់មិនរងរបួស

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿងបោះយ៉ាងលឿនជ្រុលទៅបុករះបង្គោលឡាក់បាក់អស់៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយ សំណាងល្អម្ចាស់រថយន្តមិនរងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រជិតស្តុបបាគូរ ប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក Toyota Prius ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦ពាក់ផ្លាកលេខភ្នំពេញ2BD.5098បើកដោយបុរសម្នាក់ស្រវឹងស្រា។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាបើករថយន្តតូយូតាព្រូសធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតបោះពួយក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតនិងស្ថានភាពផ្លុូវកោងផងនោះបានជ្រុលទៅបុករះបង្គោលឡាក់បណ្ដាលឲ្យបាក់ចំនួន៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមាន រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាកទងជំនាញ ខណ្ឌ មកវាស់វែងយករថយន្តបង្កយករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner