យុវជនម្នាក់ត្រូវក្រុមអ្នកលេងដាវសាម៉ូរ៉ៃកាប់ដាច់ត្រឹមកដៃ រងរបួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំបិត បុ័ងតោ បានធ្វេីសកម្មភាពកាប់ទៅលេីយុវជន២នាក់ បណ្ដាលឲ្យម្នាក់ដាច់ត្រឹមកដៃ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់ចូលផ្ទះប្រជាពលរដ្ឋទាន់ពេល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃចន្ទ ទី៨ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតសាលាបារាំង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឈៀង សំណាង អាយុ ១៧ឆ្នាំ ស្នាក់នៅ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយគេបានឃេីញ យុវជនពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9156 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ បេតុង ម្ដុំសាលាបារាំង សុខៗ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម មានគ្នាប្រម៉ាណ១០នាក់ និងម៉ូតូ ៦គ្រឿង បានជិះមកពីក្រោយ បុកម៉ូតូជនរងគ្រោះ ឲ្យដួល ហេីយក៏បានទាញដាវសាម៉ូរ៉ៃនិងកាំបិត បុ័ងតោ កាប់ទៅលេីយុវជនម្នាក់ បណ្ដាលឲ្យដាច់ត្រឹមកដៃ រងរបួសធ្ងន់ធ្ងរ ។ ចំណែកម្នាក់ទៀតបានរត់ចូលផ្ទះប្រជាពលរដ្ឋ ក្បែរនោះទាន់ពេល ។

ប្រភពបានបន្តថា បន្ទាប់ពីកាប់យុវជនម្នាក់នោះឲ្យដាច់ដៃហេីយ មានបងប្អូនប្រជាពលរដ្ឋក្បែនោះ បានចេញមកឈូឆរ និងបានឃាត់ខ្លួន បក្សពួកជនបង្ករបានម្នាក់ ចំណែកឯបក្សពួកផ្សេងទៀត ឃេីញដូចច្នេះ ភ័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន បក្សពួកជនបង្ករម្នាក់ ដែលឃាត់ខ្លួនបាន នោះ ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដេីម្បីយកទៅសួរនាំ រង់ចាំចាត់ការតាមនិតិវិធី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner