ក្រសួងការបរទេសចេញវិធានការមួយចំនួនក្នុងការទប់ស្កាត់ាករឆ្លងជំងឺកូវីដ-១៩ ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អត្ថបទដោយ៖
ធី ដា

ក្រសួងការបរទេសនៅថ្ងៃទី៩មីនានេះ បានឲ្យដឹងថា នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួន។

វិធានការទាំងនោះរួមមាន កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង,
អនុញ្ញាត និងចាត់ចែងឱ្យមន្រ្តីធ្វើការនៅផ្ទះរៀងៗខ្លួន, ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។ ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់។

បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។ មន្រ្តីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានគត់ម៉ត់គ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង, គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ ១១៥ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner