នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូ

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូ) ត្រង់ចំណុចវត្ត កំសាន្ត ភូមិព្រះពន្លា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១៩និង៣០នាទី។ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ែន ប៊ុនលី ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ លំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ សួន បញ្ញារិទ្ធ (ហៅ លុច) ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១CX-៩៩៤៧ មកអង្គុយលេងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំងបានយកដុំ ថ្មគប់គំរាមជនរងគ្រោះប្លន់យកម៉ូតូ តែពុំត្រូវ ពេលនោះជនរងគ្រោះ និងមិត្តភក្តិភ័យក៏នាំគ្នារត់គេចចេញ ដោយពុំបាន ដកកូនសោចេញពីម៉ូតូទេ រួចជនសង្ស័យក៏បញ្ឆេះម៉ូតូជនរងគ្រោះជិះគេចខ្លួន បន្ទាប់មកជនរងគ្រោះស្រែកចោរៗ ភ្លាម នោះក៏មានសមត្ថកិច្ចយើងល្បាតក្បែរនោះជួយដេញតាមចាប់បានជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ ជារបស់ជនរងគ្រោះ បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ចាត់ការតាមច្បាប់ ដោយជនសង្ស័យក៏ប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner