តារាចម្រៀងណុប បាយ៉ារិទ្ធ បញ្ជាក់ថារូបលោកវិជ្ជមានកូវីដ-១៩
យោងតាមទំព័រហ្វេសប៊ុករបស់តារាចម្រៀងណុប បាយ៉ារិទ្ធ នៅវេលាថ្ងៃត្រង់ថ្ងៃទី៩មីនាឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោកបានទទួលលទ្ធផលហើយ គឺលោកមានវិជ្ជមានកូវីដ១៩។ លោកណុប បាយ៉ារិទ្ធ បានបន្តថា លោកកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។
លោកណុប បាយ៉ារិទ្ធបញ្ជាក់ទៀតថា លោកមិនតក់ស្លុតនឹងការពិតនោះទេ ត្បិតរូបលោកក្តី បុគ្គលដែលលោកឆ្លងពីក្តី គ្មានអ្នកណារីករាយចាំទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕