ពលរដ្ឋខ្មែរចំនួន៦៨៧នាក់ (ស្រី៣៥៦នាក់) ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បញ្ចប់កាធ្វើចត្តាឡីស័ក១៤ថ្ងៃ រួច

ពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន៦៨៧នាក់ (ស្រី៣៥៦នាក់) ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះពួកគេរៀងៗខ្លួន បន្ទាប់ពីពួកគេស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យគ្រប់ចំនួន១៤ថ្ងៃរួចមក ហើយពួកគាត់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ដឹកជញ្ជូនតាមរយៈរថយន្តរបស់កងទ័ព នៅថ្ងៃទី៨ និងព្រឹកថ្ងៃ៩ ខែមីនា ឆ្នាំ២០២១ ដោយមានការជូនដំណើរដោយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ។

     លោក ហ៊ឹង រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងថា ពលរដ្ឋខ្មែរដែលជិះរថយន្តដឹកចេញពីមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យនោះ មានសុខភាពល្អជាធម្មតាទេ ​ដោយក្នុងមណ្ឌល     ចត្តាឡីស័កនោះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាយ៉ាងយកចិត្តដាក់ និងផ្គត់ផ្គង់ស្បៀងអាហារទាំងពេលព្រឹក និងថ្ងៃត្រង់ដល់ពួកគាត់ ព្រមទាំងផ្តល់អាហារបន្ថែមទៀតផងដែរ ដូចជា មី និងទឹកសុទ្ធ ក្នុងការធ្វើដំណើរតាមផ្លូវ។  ក្នុងការធ្វើដំណើរតាមផ្លូវនោះ អ្នកគ្រប់គ្រង បានយកចិត្តទុកដាក់ ថែទាំសុខភាពដល់ពួកគាត់ថែមទៀតផងដែរ។  រថយន្តនីមួយៗដាក់មនុស្សចំនួនតិច មិនប្រជ្រៀតគ្នា ស្របតាមវិធានសុខាភិបាល ហើយពេលដឹកទៅដល់ខេត្តនីមួយៗ ត្រូវដឹកបន្តបញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងករណីមានការសង្ស័យត្រូវត្រួតពិនិត្យសំណាក និងព្យាបាលបន្តទៀត។

   សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឱ្យចេញរថយន្តរបស់កងទ័ពចំនួន២០៤គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ ការធ្វើឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមបណ្តារព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។ ម្យ៉ាងវិញទៀត ដោយសារស្ថានភាពប្រជាពលរដ្ឋពេលនេះ បានសម្រុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឱ្យកងទ័ព ជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅតាមរាជធានី – ខេត្ត ដើម្បីធ្វើចត្តាឡីស័ក ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner