ប៉ឺត សង្ឈឹម ចង់ជួប ធន់ អៀងឡៃជាថ្មី ក្រោយចាញ់ដោយភ្លាត់ស្នៀត

អត្ថបទដោយ៖
សារ៉ាន ទីងី

អ្នកលេងគុនខ្មែរលំដាប់ជួមុខនៅកម្ពុជា កីឡាករ ប៉ឺត សង្ឈឹម អះអាងថា ខ្លួននៅតែចិញ្ចឹមចិត្តចង់ជួប កីឡាករ ធន់ អៀងឡៃ អ្នកប្រដាល់មកពីក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិជាថ្មីម្តងទៀត ដើម្បីសងសឹកដ្បិតការចាញ់កាលពីសប្តាហ៍មុន ដោយសារតែឈឺស្មាត្រូវបោះបង់ការប្រកួតត្រឹមដើមទឹកទី៤។

ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួត ប៉ឺត សង្ឈឹម លើកឡើងថា ការចាញ់ ធន អៀងឡៃ លើកនេះ វាមិនមែនខ្លួនចាញ់ដោយសមត្ថភាពនោះទេ ពោល គឺ ដោយសារខ្លួនមានបញ្ហាស្មាពេលដួលបោកទៅ និងតាបពីសង្វៀនតែប៉ុណ្ណោះ។
ប៉ឺត សង្ឈឹម អះអាងទៀតថា បើកុំតែភ្នាត់ស្នៀតប៉ះពាល់ស្នាក្នុងទឹកទី៣នោះ គេមិនអាចចាញ់ ធន អៀងឡៃឡើយ ពោលទាំងស្នៀតប្រយុទ្ធនិងកម្លាំងនៅពេញទាំងអស់ ហើយបើមើលទៅធន់ អៀងឡៃវិញ គឺមានកម្លាំងស្រុតចុះជាងគេទៅហើយ។
ប៉ឺត សង្ឈឹម អះអាងថា ប្រសិនមានឱកាសជួប ធន់ អៀងឡៃម្តងទៀត រូបគេនៅតែមានក្តីសង្ឈឹមជឿជាក់ខ្លាំងថា នឹងអាចផ្តួល ធន់ អៀងឡៃ យកជោគជ័យបានសាងកេរ្តិ៍ឈ្មោះបានមកវិញ។

សូមបញ្ជាក់ថា ប៉ឺត សង្ឈឹម ធ្លាប់ជួបធន់ អៀងឡៃ ៣លើក ដោយពុំធ្លាប់ឈ្នះធន់អៀងឡៃម្តងណាឡើយ ។
គួររំលឹកថា ប៉ឹត សង្ឈឹម ក្នុងឆ្នាំ២០២០ បានឈ្នះពានស្រាបៀរកម្ពុជាមួយដោយទម្លាក់កីឡាករ ប៊ុន សុធា នៅវគ្គផ្តាច់ព្រ័ត្រ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner