ចំណេះដឹង៖តើគួរចាប់ផ្តើមអាជីវកម្មអនឡាញអំឡុងពេលកូវីដល្អ ឬត្រូវរង់ចាំ?

អាជីវកម្មភាគច្រើនបានរាំងស្ទះ ឬឈានទៅដល់ការផ្អាកដំណើរការទាំងស្រុងនៅក្នុងអំឡុងពេលកូវីដ ប៉ុន្តែមានអ្នកខ្លះបានចាប់ឱកាសទីផ្សារថ្មីបន្ថែមកាន់តែរីកចម្រើនទៅវិញ។

បើយើងអាចក្រឡេកមើលឲ្យឃើញបានច្បាស់ជាងនេះអាជីវកម្មដែលបន្តរស់រានមានជីវិតទាំងនោះភាគច្រើនសុទ្ធតែបានផ្លាស់ប្តូរ
ចរិតអាជីវកម្មរបស់ខ្លួនទៅជាការលក់តាមបែបឌីជីថល ឬអនឡាញជំនូសវិញ ទាំងការផ្សព្វផ្សាយ និងការទិញលក់ផលិតផលរបស់ខ្លួន
ផង។

យើងអាចមើលឃើញជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាពេលនេះ ក្រុមហ៊ុនទទួលដឹកជញ្ជូនទំនិញតូចធំ, អ្នក់លក់ផលិត
ផលតាមអនឡាញជាដើមសុទ្ធតែកំពុងពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា។

ដូចនេះយើងអាចនិយាយបានថាអាជីវកម្មដែលដំណើរការស្រាប់ ឬគំនិតអាជីវកម្មថ្មីទៅរកបច្ចេកវិទ្យាបែបអនឡាញគឺជារឿងដ៏ល្អបំផុតសម្រាប់គ្រាដែលកូវីដកំពុងវាយប្រហារបែបនេះ ហើយមូលហេតុមួយចំនួនខាងក្រោមនេះអាចជួយបញ្ជាក់ឲ្យកាន់តែច្បាស់អំពីវា៖

1.គ្រប់គ្នានៅលើអនឡាញ៖ បច្ចុប្បន្ននេះមនុស្ស 10 នាក់គឺស្ថិតនៅជាមួយនឹងទូរស័ព្ទដៃ និងអ៊ីនធឺណេត ដូចនេះវាហាក់ដូចជាមិនមានចម្ងល់ឡើយថាអាជីវកម្មថ្មីលើអនឡាញគឺពិតជាងាយស្រួលក្នុងការចាប់យកទីផ្សារគោលដៅរបស់ពួកគេបាននោះចាប់រាប់តាំងពីម្ហូបអាហារស្រស់ទៅដល់ឧបករណ៍ប្រើប្រាស់ធំៗនៅក្នុងផ្ទះជាដើម

2.មនុស្សធ្វើការពីផ្ទះ៖ដូចទៅនឹងប្រទេសផ្សេងដែរនៅពេលដែលមានការវាយប្រហារពីកូវីដខ្លាំងកម្ពុជាយើងក៏បានអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនឯកជន និងរដ្ឋធ្វើការងារពីផ្ទះដែរ។ដូចនេះពួកគេនឹងគ្មានពេលដើម្បីដើរផ្សារ និងទិញទំនិញដោយខ្លួនឯងឡើយ ដែលនេះសុទ្ធតែជាឱកាសសម្រាប់អ្នកបង្កើតអាជីវកម្មថ្មីបែបសេវាកម្មដឹកជញ្ជូន និងទំនិញអនឡាញ។

3.ចំណាយតិចលើការចូលរួមក្នុងទីផ្សារ៖ចាប់ផ្តើមអាជីវកម្មអនឡាញគឺត្រូវការដើមទុនតិចមែនទែនសម្រាប់ពេលនេះ ហើយអ្នកអាចចាប់ផ្តើមពីអ្វីដែលអ្នកមានប្រភពផ្គត់ផ្គង់ និងសាមញ្ញៗបំផុតមិនចាំបាច់ជួលហាងចាំបាច់ជួលអ្នកទីផ្សារឡើយ។

4.ទីផ្សារធំលើសការរំពឹងទុក៖អ្នកមានហាងមួយនៅលើផ្លូវធំ ឬនៅក្នុងផ្សារដ៏ល្បីមួយដូចជាអូឡាំពិក ឬផ្សារថ្មីអ្នកអាចជួបជាមួយនឹងអតិថិជនរាប់រយនាក់ក្នុងមួយថ្ងៃ ប៉ុន្តែនៅលើអនឡាញបើអ្នកយល់ដឹងពីវាអ្នកអាចជួបនឹងអតិថិជនគោលដៅលើសពីមួយពាន់នាក់ក្នុងមួយថ្ងៃ។

5.ពឹងផ្អែកលើគំនិតវ៉ៃឆ្លាតជាជាងការចាយលុយផ្សព្វផ្សាយ៖ទោះបីជាពេលខ្លះអ្នកត្រូវចាយលុយដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គមឬអនឡាញមែន ប៉ុន្តែបើអ្នកជាមនុស្សមានគំនិតកែច្នៃនោះអ្នកនឹងអាចចំណាយលុយតិចបំផុតក្នុងការប្រមូលបានអតិថិជនច្រើនបំផុតជាងការរំពឹងទុកជាមិនខាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner