ជប៉ុនផ្តល់ជំនួយជាង 410 លានដុល្លារសម្រាប់ការចែកចាយវ៉ាក់សាំងជូនថៃ និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក

បរទេស៖កាសែតបាងកកប៉ុស្ត៍នៅថ្ងៃអង្គារ៍នេះបានឲ្យដឹងថាប្រទេសជប៉ុននឹងផ្តល់ជំនួយជាប្រាក់ប្រមាណជា 4.5 ពាន់លានយេន ឬ 1.3 ពាន់លានបាតឬ 410 លានដុល្លារអាមេរិកទៅកាន់អង្គការអន្តរជាតិមួយដែលដើរតួជាអ្នកចែកចាយជំនួយសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃ និងបណ្តាប្រទេសចំនួន 24 ទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តោតសំខាន់ទៅលើវ៉ាក់សាំង។

ប្រភពដដែលបានឲ្យដឹងទៀតថា កញ្ចប់ជំនួយនេះនឹងត្រូវប្រើប្រាស់ក្នុងការកសាង និងរៀបចំហេដ្ឋរចនាសម្ព័ន្ធខ្សែចង្វាក់នៃការចែកចាយវ៉ាក់សាំងកូវីដដែលមានដូចជាទូរសិតណ្ហភាពរក្សាវ៉ាក់សាំង និងឧបករណ៍ផ្សេងទៀតដែលចាំបាច់សម្រាប់កិច្ចការងារចែកចាយវ៉ាក់សាំងនាពេលខាងមុខនេះ។

ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា គោលបំណងនៃជំនួយនេះ គឺដើម្បីធានាទៅដល់ការចែកចាយវ៉ាកសាំងដោយសមភាពជូនទៅដល់គ្រប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ទាំងអស់ ដោយសង្ឃឹមថានឹងអាចឈានទៅដល់ការគ្រប់គ្រងស្ថានភាពរាតត្បាតឲ្យបានទាំងស្រុង និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

ក្រៅតែពីប្រទេសថៃ ក្នុងនោះក៏មានប្រទេសមួយចំនួនទៀតដូចជា Bhutan, Brunei, Cambodia, Cook Island,East Timor, Fiji, Laos, Malaysia,Maldives, Micronesia, Myanmar, Nepal, Niue, Pakistan, Papua New Guinea, Samoa, Sri Langka, the Solomon Island, Tongo,
Tuvalu, Vanuatu និង Vietnam ផងដែរ។

ប្រទេសជប៉ុនកន្លងមកបានសន្យាក្នុងការផ្តល់ជំនួយជាទឹកប្រាក់ប្រមាណជា 60 ពាន់លានបាត ឬប្រមាណជា 1.95 ពាន់លានដុល្លារទៅដល់កម្មវិធីចែកចាយវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោកផងដែរ ដើម្បីឲ្យកម្មវិធីនេះអាចធ្វើការចែកចាយវ៉ាក់សាំងឲ្យបាន 2 ពាន់លានដូសតាមផែនការនៅត្រឹមឆ្នាំ2021 នេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner