ថៃប្រើមួយក្បាច់នេះប្តូរពីចត្តាឡីស័កទៅជាប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍

បរទេស៖រដ្ឋាភិបាលថៃនៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថានឹងអាចជួយបង្វិលប្រាក់ចំណេញប្រមាណជា
42 លានផោនទៅដល់វិស័យទេសចរណ៍ក្រោយពេលដែលកូវីដបានធ្វើឲ្យសរសរសេដ្ឋកិច្ចជាតិមួយនេះស្ទើរតែដួលរលំ។

មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃនៅថ្ងៃពុធនេះបានប្រកាសថាក្រុមអ្នកទេសចរបរទេសទាំងឡាយដែលធ្វើដំណើរចូលមកដល់ប្រទេសថៃចាប់ពីពេលនេះតទៅគឺអាចចំណាយលុយក្នុងការធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃរបស់ពួកគេទៅជាដំណើរកំសាន្តនៅលើនាវាកំសាន្តជំនួសវិញ។

តាមពិតវិធីសាស្ត្រដ៏ច្នៃប្រឌិតមួយនេះត្រូវបានរដ្ឋាភិបាលថៃបានអនុវត្តតាំងតែពីខែមករាមកម្ល៉េះដោយកាលពី
គ្រានោះថៃបានប្រកាសកម្មវិធីថ្មីមួយពីការធ្វើចត្តាឡីស័កទៅជាការសម្រាកលំហែកំសាន្តនៅរមណីយដ្ឋានវាយកូនហ្គោល។

សេចក្តីប្រកាសបន្ថែមនៅថ្ងៃអង្គារ៍នេះក៏បានបញ្ជាក់ដែរថា ការធ្វើចត្តាឡីស័កនៅលើនាវាកំសាន្តនេះនឹងអនុញ្ញាតចំពោះ
រាល់ភ្ញៀវធ្វើដំណើរចូលប្រទេសថៃទាំងអស់ និងដើម្បីឲ្យពួកគេបានស្គាល់ពីទីតាំងទេសចរណ៍ដ៏ស្រស់ស្អាតនៃខេត្តភូកេតផងដែរ។

គួរឲ្យដឹងដែរថាភូកេតគឺជាទីតាំងដ៏ទាក់ទាញបំផុតបែបលំហែរតាមសមុទ្រប៉ុន្តែចំនួនភ្ញៀវទេសចរដែលធ្លាប់តែមានចន្លោះពី 40,000 ទៅ 50,000 នាក់ក្នុងមួយថ្ងៃបានធ្លាក់មកត្រឹមតែខ្ទង់រយនាក់ប៉ុណ្ណោះដោយសារតែបញ្ហាកូវីដ។

ថៃបានត្រៀមខ្លួនបានយ៉ាងត្រឹមត្រូវចំពោះកម្មវិធីនេះដោយក្នុងនោះនាវាកំសាន្តដល់ទៅជាង 100 គ្រឿងនឹងត្រូវបាន
គេប្រើប្រាស់។ឧបករណ៍ឆ្លាតវៃដូចជាខ្សៃដៃបច្ចេកវិទ្យាដែលមានសមត្ថភាពក្នុងការពិនិត្យមើលសំពាធឈាមសិតុណ្ហភាព
និងក៏ដូចជាអាចចាប់បានទីតាំងរបស់អ្នកប្រើប្រា់សនៅក្នុងចំងាយ10 គីឡូម៉ែត្រនៅក្នុងសមុទ្រទៀតផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner